ព័ត៌មានអន្តរជាតិ

Breaking news ៖ អ៊ុយក្រែន ប្រកាសបិទដែន អាកាស សម្រាប់យន្តហោះស៊ីវិល

បរទេស ៖ យោងតាមការជូនដំណឹង ដល់អាកាសយានិក (NOTAM) ដែលចែកចាយដោយភ្នាក់ងារ រដ្ឋាភិបាល និងប្រតិបត្តិករ អាកាសយានដ្ឋាន បានឱ្យដឹងថា ដែនអាកាសទូទាំងប្រទេសអ៊ុយក្រែន ត្រូវបានរឹតបន្តឹងសម្រាប់ជើង ហោះហើរស៊ីវិល ។ ការបិទដែនអាកាស ចូលជាធរមាននៅម៉ោង 01:56 ម៉ោងក្នុងស្រុកកាលពីថ្ងៃព្រហស្បតិ៍ ហើយត្រូវបានកំណត់បន្តរហូតដល់ម៉ោង 23:59 ថ្ងៃដដែល ។

យោងតាមសារ ព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា សេចក្តីជូនដំណឹង នេះបានលើកឡើងពី “គ្រោះថ្នាក់ ដែលអាចកើតមាន សម្រាប់អាកាសចរណ៍ស៊ីវិល” ដែលជាហេតុផល នៅពីក្រោយការ ជូនដំណឹងនេះ។

មុនពេលមានការប្រកាសអាសន្ន សាធារណរដ្ឋ Donetsk (DPR) ដែលទើបទទួលស្គាល់ថ្មី និង សាធារណរដ្ឋប្រជាមានិត Lugansk (LPR) បានស្នើសុំជំនួយយោធារុស្ស៊ី ប្រឆាំងនឹង “ការឈ្លានពាន” របស់អ៊ុយក្រែន និងការចោទប្រកាន់ ពីបទប្រល័យពូជសាសន៍លើជនស៊ីវិល។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសជាបន្តបន្ទាប់កាលពីថ្ងៃព្រហស្បតិ៍ថា “ប្រតិបត្តិការយោធាពិសេស” នឹងប្រព្រឹត្តទៅនៅក្នុងតំបន់ Donbass ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top