ព័ត៌មានអន្តរជាតិ

Update: ស្ថានទូតចិននៅទីក្រុង គៀវ ប្រាប់ពលរដ្ឋរបស់ខ្លួន ឱ្យបង្ហាញទង់ជាតិចិននៅលើយានជំនិះរបស់ពួកគេ ប្រសិនបើចង់បើកបរទៅកន្លែងណាមួយ

បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ ស្ថានទូតចិន នៅទីក្រុង គៀវ ប្រទេស អ៊ុយក្រែន បានប្រាប់ពលរដ្ឋរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែនឱ្យស្នាក់នៅផ្ទះ ឬយ៉ាងហោចណាស់ត្រូវមានការប្រុងប្រយ័ត្នក្នុងការបង្ហាញទង់ជាតិចិននៅលើយានជំនិះរបស់ពួកគេ ប្រសិនបើពួកគេត្រូវការបើកបរទៅគ្រប់ទីកន្លែង។

យោងតាមសារព័ត៌មាន The Straits Times ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ស្ថានទូតចិនប្រចាំប្រទេសអ៊ុយក្រែននៅថ្ងៃសុក្រ (២៥កុម្ភៈ) ថែមទាំងបាននិយាយថា ជនជាតិចិនអាចចុះឈ្មោះសម្រាប់ជិះយន្តហោះជើងហោះហើរពិសេស ដើម្បីចាកចេញពីប្រទេសអឺរ៉ុបខាងកើតនេះ បន្ទាប់ពីរុស្ស៊ីបានបញ្ចេញការវាយប្រហារដ៏ធំបំផុតលើរដ្ឋអឺរ៉ុបមួយចាប់តាំងពីសង្គ្រាមលោកលើកទី២មក។

យ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយនៅក្នុងវីដេអូសុន្ទរកថាទៅកាន់ប្រជាជាតិនៅពាក់កណ្តាលអធ្រាត្រថា ប្រជាជនអ៊ុយក្រែនចំនួន ១៣៧ នាក់ ទាំងបុគ្គលិកយោធា និងជនស៊ីវិលត្រូវបានសម្លាប់៕ប្រែសម្រួលៈ ណៃ តុលា

To Top