ព័ត៌មានអន្តរជាតិ

Update៖ អតីតប្រទេសប្លុកសូវៀត ប្រតិកម្មនឹងការឈ្លានពាន របស់រុស្ស៊ី លើអ៊ុយក្រែន

បរទេស៖ ការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែនបានធ្វើឱ្យមាន ​​ការថ្កោលទោសយ៉ាងខ្លាំង​​ ពីអតីតរដ្ឋរបស់សហភាពសូវៀត ដែលរូបភាពកងទ័ព និងរថក្រោះវិលចូល ដើម្បីដណ្តើមឯករាជ្យ របស់ប្រទេសមួយ ដែលមើលទៅគួរឲ្យឈឺចាប់បំផុត។

ការរិះគន់មួយចំនួន បានមកពីអ្នកនយោបាយ ដូចជាប្រធានាធិបតីឆេកលោក Milos Zeman និងនាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban ដែលរហូតមកដល់ពេលនេះ គឺជាសំឡេងគាំទ្រសំខាន់ៗ របស់រុស្ស៊ី។ ប្រទេសទាំងពីរមិនមែនជាជនចម្លែក ចំពោះអំពើឃោរឃៅ របស់រុស្ស៊ីនោះទេ គឺសាធារណរដ្ឋឆេក ដែលជាផ្នែកមួយ នៃប្រទេសឆេកូស្លូវ៉ាគី ក្នុងឆ្នាំ១៩៦៨ និងហុងគ្រី នៅឆ្នាំ ១៩៥៦។

ថ្លែងទៅកាន់ប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ លោក Zeman បានហៅសកម្មភាពរបស់រុស្ស៊ី នៅអ៊ុយក្រែនថាជា “សកម្មភាពឈ្លានពាន នេះគឺជាការបង្កហេតុធ្ងន់ធ្ងរ និងជាឧក្រិដ្ឋកម្មប្រឆាំងសន្តិភាព”។

មនុស្សជាច្រើននៅសាធារណរដ្ឋឆេក បានជេរប្រមាថលោក Zeman ថាជា “អ្នកបំរើរបស់វិមានក្រឹមឡាំង” បន្ទាប់ពីលោកបានចូលដៃជាមួយរុស្ស៊ី ក្នុងការបញ្ចូលឧបទ្វីបគ្រីមៀឆ្នាំ២០១៤ ហើយបានដាក់ការសង្ស័យ លើការរកឃើញនៃសេវាសន្តិសុខ និងចារកម្មផ្ទាល់ខ្លួនរបស់លោក លើការចោទប្រកាន់ថា មានការចូលរួមពីចារកម្មរុស្ស៊ី នៅក្នុងគ្រាប់រំសេវដែលផ្ទុះក្នុងឆ្នាំ២០១៤។

លោក Zeman បានសារភាពកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានខុសក្នុងការទស្សន៍ទាយរបស់លោក ដែលថាជនជាតិរុស្ស៊ី នឹងមិនវាយប្រហារអ៊ុយក្រែននោះទេ ព្រោះ “ពួកគេមិនមែនជាមនុស្សឆ្កួត ក្នុងការបើកប្រតិបត្តិការ ដែលនឹងធ្វើឱ្យខូចខាត ដល់ពួកគេច្រើនជាងផលប្រយោជន៍ឡើយ” ។

លោក Pavel Rychetsky ប្រធានចៅក្រមនៅតុលាការធម្មនុញ្ញ ដែលជាអាជ្ញាធរស្របច្បាប់ខ្ពស់បំផុត របស់ប្រទេស បានស្នើថា ដីកាចាប់ខ្លួនអឺរ៉ុប គួរតែត្រូវបានចេញប្រឆាំង នឹងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។

លោកបានលើកឡើងថា លោក ពូទីន គួរតែត្រូវបានកាត់ទោសនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិសម្រាប់ “ការផ្ទុះសង្រ្គាម ដែលមិនធ្លាប់មានពីមុនមក នៅលើទ្វីបអឺរ៉ុប ជាលើកដំបូងចាប់តាំងពី សង្គ្រាមលោកលើកទីពីរ”៕ ប្រែសម្រួលដោយ ឈូក បូរ៉ា

To Top