បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអំពាវនាវឱ្យមានការសម្រេចចិត្តជាបន្ទាន់ ស្តីពីសមាជិកភាពសហភាពអឺរ៉ុបរបស់ប្រទេសអ៊ុយក្រែន ដោយនិយាយថា “ពេលវេលាដ៏សំខាន់បានមកដល់ហើយ” ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា នៅព្រឹកថ្ងៃសៅរ៍ ដែលជាថ្ងៃទីបីនៃការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន លោក Zelensky បាននិយាយថា លោកបានពិភាក្សាជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel អំពី “ជំនួយដ៏មានប្រសិទ្ធភាពបន្ថែមទៀត និងការប្រយុទ្ធជាវីរភាពរបស់ប្រជាជនអ៊ុយក្រែនសម្រាប់អនាគតដោយសេរីរបស់ពួកគេ” ។
ប្រធានាធិបតីអ៊ុយក្រែនបានសរសេរថា «ពេលវេលាដ៏សំខាន់បានមកដល់ដើម្បីបិទការពិភាក្សាជាយូរមកហើយសម្រាប់ទាំងអស់ និងដើម្បីធ្វើការសម្រេចចិត្តលើសមាជិកភាពរបស់អ៊ុយក្រែនក្នុងសហភាពអឺរ៉ុប»៕
ប្រែសម្រួលៈ ណៃ តុលា