ទីក្រុងគៀវ, អ៊ុយក្រែន (AP) – រុស្ស៊ីបានបញ្ចេញរលកនៃការវាយប្រហារ លើអ៊ុយក្រែន សំដៅលើអាកាសយានដ្ឋាន និងកន្លែងផ្ទុកឥន្ធនៈ នៅក្នុងអ្វីដែលហាក់ដូចជាដំណាក់កាល បន្ទាប់នៃការលុកលុយ ដែលត្រូវបានបន្ថយដោយការតស៊ូយ៉ាងខ្លាំងក្លា។ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានឆ្លើយតបជាមួយនឹងអាវុធ និងគ្រាប់រំសេវសម្រាប់ប្រជាជនអ៊ុយក្រែនដែលមានចំនួនលើសពីនេះ និងការដាក់ទណ្ឌកម្មដ៏ខ្លាំងក្លា ដែលមានគោលបំណងចង់ ធ្វើឱ្យទីក្រុងម៉ូស្គូ កាន់តែឯកោថែមទៀត។
ការផ្ទុះដ៏ធំបានបំភ្លឺមេឃ នៅព្រឹកថ្ងៃអាទិត្យ ភាគខាងត្បូងនៃរដ្ឋធានី Kyiv ជាកន្លែងដែលមនុស្សនៅជាប់ផ្ទះ យានដ្ឋានក្រោមដី និងស្ថានីយរថភ្លើងក្រោមដី ក្នុងការប្រមើលមើលការវាយលុកទ្រង់ទ្រាយធំ ដោយកងកម្លាំងរុស្ស៊ី។
យោងតាមការិយាល័យរបស់ប្រធានាធិបតី Volodymyr Zelenskyy និងអភិបាលក្រុង Vasylkiv ក្បែរនោះបានឱ្យដឹងថា អណ្តាតភ្លើងបានឆាបឆេះឡើងលើអាកាស មុនពេលព្រឹកព្រលឹម ចេញពីឃ្លាំងប្រេងនៅជិតអាកាសយានដ្ឋាន Zhuliany ចម្ងាយប្រហែល ២៥ ម៉ាយល៍ (៤០ គីឡូម៉ែត្រ) ភាគខាងត្បូងនៃរដ្ឋធានី។
ការិយាល័យរបស់ Zelenskyy ក៏បាននិយាយផងដែរថា កងកម្លាំងរុស្ស៊ី បានបំផ្ទុះបំពង់បង្ហូរឧស្ម័ន នៅក្នុងទីក្រុង Kharkiv ដែលជាទីក្រុងធំទីពីររបស់ប្រទេស ដោយជំរុញឱ្យរដ្ឋាភិបាល ព្រមានប្រជាជនឱ្យការពារខ្លួនពីផ្សែង ដោយគ្របបង្អួចរបស់ពួកគេ ដោយក្រណាត់សើម៕
ប្រែសម្រួលដោយ៖ សយ សុភា