ព័ត៌មានអន្តរជាតិ

Update: បេឡារុស យល់ព្រមឱ្យរុស្ស៊ីដាក់អាវុធនុយក្លេអ៊ែរ និងកងកម្លាំងរុស្ស៊ី ជាអចិន្រ្តៃយ៍តែម្តង ក្នុងប្រទេសខ្លួន

បរទេស៖ លទ្ធផលបានបង្ហាញថា ប្រជាជនបេឡារុស នៅថ្ងៃច័ន្ទបានបោះឆ្នោត ដើម្បីអនុញ្ញាតឱ្យប្រទេសនេះ អាចដាក់អាវុធនុយក្លេអ៊ែរ និងកងកម្លាំងរុស្ស៊ីជាអចិន្ត្រៃយ៍ ដែលជាផ្នែកនៃកំណែទម្រង់រដ្ឋធម្មនុញ្ញ ដែលបានពង្រីកការគ្រប់គ្រងរបស់មេដឹកនាំ Alexander Lukashenko ផងដែរ។

យោងតាមសារព័ត៌មាន AW Journal ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ប្រជាមតិត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ខណៈអតីតប្រទេសជិតខាងអ៊ុយក្រែនរបស់សហភាពសូវៀត កំពុងរងការវាយប្រហារពីទាហានរុស្ស៊ី ហើយគណៈប្រតិភូមកពីក្រុងមូស្គូ និងក្រុង គៀវ ត្រូវបានគេរំពឹងថា ជួបពិភាក្សាគ្នានៅព្រំដែនបេឡារុស។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានរាយការណ៍ថា ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាល លោក Igor Karpenko បាននិយាយថា 65.16 ភាគរយនៃអ្នកចូលរួមប្រជាមតិបានបោះឆ្នោតគាំទ្រការកែប្រែ និង 10.07 ភាគរយបានបោះឆ្នោតប្រឆាំង។

យោងតាមលោក Karpenko ចំនួនអ្នកទៅបោះឆ្នោតមានចំនួន 78.63 ភាគរយ។ ដើម្បីចូលជាធរមាន វិសោធនកម្មត្រូវទទួលបានសំឡេងយ៉ាងតិច ៥០ ភាគរយ ជាមួយនឹងចំនួនអ្នកបោះឆ្នោតជាងពាក់កណ្តាល។

ប្រធានាធិបតីបេឡារុស លោក Lukashenko ដែលកាន់អំណាចតាំងពីឆ្នាំ 1994 បានសន្យាធ្វើប្រជាមតិបន្ទាប់ពីមានការតវ៉ាជាប្រវត្តិសាស្ត្រប្រឆាំងនឹងការបោះឆ្នោតឡើងវិញដែលមានជម្លោះរបស់គាត់នៅឆ្នាំ 2020 ៕ Belarus approves hosting nuclear weapons, Russian forces permanently – Around World journal (aw-journal.com)ប្រែសម្រួលៈ ណៃ តុលា

To Top