ព័ត៌មានអន្តរជាតិ

Update: អេស្ប៉ាញ ស្នើឱ្យបិទ កំពង់ផែអឺរ៉ុប មិនឱ្យនាវា របស់មហាសេដ្ឋីរុស្ស៊ី ចូលចត

បរទេស៖ រដ្ឋមន្ត្រីការបរទេសអេស្បាញ បានស្នើបិទកំពង់ផែអឺរ៉ុប ចំពោះនាវារុស្ស៊ីដែលជាផ្នែកនៃទណ្ឌកម្មដាក់ទណ្ឌកម្មលើរដ្ឋាភិបាលទីក្រុងម៉ូស្គូចំពោះការវាយប្រហាររបស់ខ្លួនលើប្រទេសអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា លោក Jose Manuel Albares រដ្ឋមន្ត្រីការបរទេសអេស្បាញ បានប្រាប់វិទ្យុ Nacional de Espana នៅថ្ងៃចន្ទថា នេះនឹងធ្វើឱ្យ “អ្នកមហាសេដ្ឋីរុស្ស៊ី” បង់ចំណែករបស់ពួកគេនៃតម្លៃនៃគោលនយោបាយការបរទេសរុស្ស៊ី។ រដ្ឋមន្ត្រីរូបនេះ កំពុងពន្យល់ពីការប្រើប្រាស់របស់ EU លើការដាក់ទណ្ឌកម្មបុគ្គលប្រឆាំងនឹងពលរដ្ឋរុស្ស៊ី។

លោករដ្ឋមន្ត្រីបាននិយាយថា លោកបានស្នើទៅសមភាគីសហភាពអឺរ៉ុប “ឱ្យបិទកំពង់ផែអឺរ៉ុបចំពោះនាវារបស់មហាសេដ្ឋី oligarchs” ពីប្រទេសរុស្ស៊ី។ លោក Albares បានពន្យល់ថា វិធានការនេះនឹងរារាំងពួកគេមិនឱ្យទទួលបាន “ស្ថិរភាព និងវិបុលភាពដែលសេរីភាព លទ្ធិប្រជាធិបតេយ្យ និងសន្តិភាពនាំមក ដែលជាសសរស្តម្ភដែលយើងបានកសាងសហភាពអឺរ៉ុប” ៕ប្រែសម្រួលៈ ណៃ តុលា

Spain proposes closing ports to ‘Russian oligarchs’ over Ukraine — RT Russia & Former Soviet Union

To Top