ស្ថានភាពជំនន់ទឹកភ្លៀង

សប្តាហ៍ ខាងមុខតំបន់មួយចំនួននៅកម្ពុជា នឹងមានភ្លៀងធ្លាក់ដោយអន្លើ


ភ្នំពេញ៖​ ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថា តំបន់មួយចំនួនរបស់ប្រទេសកម្ពុជា នឹងមានភ្លៀងធ្លាក់ជាអន្លើពីខ្សោយទៅបង្គួរលាយឡំផ្គរ រន្ទះ។


យោងតាមសេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី១មីនាបានឱ្យដឹងថាចាប់ពីថ្ងៃទី២-៨ ខែមីនា ឆ្នាំ២០២២ថានៅក្នុងអំឡុងមួយសប្តាហ៍ខាង មុខនេះព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលដូចតទៅ ៖ ពីថ្ងៃទី២-៤ ខែមីនាឥទ្ធិពលនៃជ្រលងសម្ពាធទាប ដែលរុញពីក្រោមឡើងលើមកពីមហាសមុទ្រឥណ្ឌា និងឥណ្ឌូនេស៊ី ក្នុងកម្រិតខ្សោយ ។


ពីថ្ងៃទី៥-៨ ខែមីនា ឥទ្ធិពលនៃសម្ពាធទាបដែលកើត​ ឡើងនៅលើប្រទេសកម្ពុជា និងថៃ។
ក្រសួងថាស្ថានភាពបែបនេះ នឹងធ្វើឲ្យ​បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាលមាន សីតុណ្ហភាពអប្បបរមា មានពី ២២-២៦អង្សាសេនឹងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦អង្សាសេ អាចមានភ្លៀងដោយអន្លើ លាយឡំនិងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅបង្គួរ ។


ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានមានសីតុណ្ហភាពអប្បបរមា មានពី ២២-២៦អង្សាសេនឹង
សីតុណ្ហភាពអតិបរមា មានពី ៣២-៣៦ អង្សាសេ។អាចមានភ្លៀងដោយអន្លើ លាយឡំនិងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅមធ្យម ។


ដោយឡែកតំបន់មាត់សមុទ្រមាន សីតុណ្ហភាពអប្បបរមា មានពី ២១-២៦អង្សាសេនឹងសីតុណ្ហភាពអតិបរមា មានពី ២៧-៣០ អង្សសេ។


អាចមានភ្លៀង លាយឡំនិងផ្គរ រន្ទះ ក្នុងកម្រិតពីមធ្យមទៅបង្គួរ៕

To Top