ព័ត៌មានជាតិ

ទទួលព័ត៌មានភ្លាម! ឧកញ៉ា ទៀ វិចិត្រ បញ្ចូនអូប័រល្បឿនលឿន ចេញទៅទទួលទារិកាម្នាក់ ក្តៅខ្លួនខ្លាំងរហូតសន្លប់ ពីកោះរ៉ុង មកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន​ គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៏មានថា មានកុមារីម្នាក់ មានអាការៈក្ដៅខ្លួនខ្លាំង​ រហូតដល់សន្លប់ ត្រូវការបញ្ជូនយកមកសង្គ្រោះ នៅមន្ទីរពេទ្យ បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយកកុមារីជាអ្នកជំងឺ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ ។

បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា កុមារីរងគ្រោះមានឈ្មោះ យន័ ចន្ធី ភេទស្រី អាយុ២ឆ្នាំ មានឪពុកឈ្មោះ ជុំរត្ន័ ថា អាយុ ៤២ឆ្នាំ និងម្ដាយឈ្មោះ លុយ ទូច អាយុ ២៤ឆ្នាំ រស់នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

កុមារីរងគ្រោះ ត្រូវបានក្រុមការងារសង្គ្រោះ របស់ក្រុមហ៊ុនលោកឧកញ៉ា បញ្ជូនតាមអូប័រល្បឿនលឿន របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ នឹងបន្តដឹកតាមរថយន្តសង្គ្រោះ របស់ក្រុមហ៊ុនផ្ទាល់ យកមកសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

To Top