ចាប់ពីថ្ងៃទី ២ ខែមិនា លោក Mike Pompeo អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក បានទៅធ្វើ ទស្សនកិច្ច នៅតំបន់តៃវ៉ាន់ របស់ចិន ។ នេះជារឿង គួរឱ្យអស់សំណើច និងមានបំណងអាក្រក់ ដែលសម្តែង ដោយអ្នកនយោបាយហួសសម័យ ដែលមានកេរិ៍្តឈ្មោះអសោធ ដូច្នេះ ដំណើរនេះ ពិតជាមិនអាចទាក់ទាញ ក្រសែភ្នែកនិង មានប្រតិកម្មអ្វីទេ គ្រាន់តែជាការលេងល្បែង ដោយខ្លួនឯងប៉ុណ្ណោះ ។ អាជ្ញាធរបក្ស វឌ្ឍនភាព ប្រជាធិបតេយ្យតៃវ៉ាន់ គុបគិតគ្នាជាមួយ អ្នកនយោបាយ អាមេរិកមួយចំនួន ប៉ុនប៉ងធ្វើអ្វីដែលហៅថា “ពឹងផ្អែក អាមេរិកស្វែង រកការឱ្យតៃវ៉ាន់ឯករាជ្យ” និង “ដាក់សម្ពាធទៅលើចិន ដោយយកបញ្ហាតៃវ៉ាន់ធ្វើជាលេស ” ឧបាយកល ទាំងនេះមិនអាចសម្រេច បានជាដាច់ខាត ។

តើឈ្មោះ Mike Pompeo ជាមនុស្សយ៉ាងណា ? សហគមន៍អន្តរជាតិ បានមើលឃើញយ៉ាងច្បាស់រួចហើយ ។ អតីតរដ្ឋមន្ត្រីការបរទេស អាមេរិកដែលមានកេរ្តិ៍ឈ្មោះអសោចនេះ អសមត្ថភាពក្នុងអំឡុង ពេលកាន់មុខតំណែង កិច្ចការប៉ិនប្រសប់បំផុត របស់គាត់ គឺដុតភ្លើងបន្ថែម បង្កើតពាក្យចចាមអារ៉ាបនិងរករឿង ដូច្នេះ ប្រព័ន្ធសារព័ត៌មានបានហៅគាត់ថា ជា “រដ្ឋមន្ត្រីការបរទេសអាមេរិកអន់បំផុតក្នុងប្រវតិ្តសាស្ត្រ” “អ្នកញុះញង់ចងគំនុំ” និង “ម៉ាស៊ីនប្រឌិតពាក្យភូតកុហក” ។
បំណងរបស់លោកក្នុងដំណើរ ទស្សនកិច្ចនៅតំបន់តៃវ៉ាន់លើកនេះ គឺមួយផ្នែក ឈ្មោះ Mike Pompeo ដែលគិតតែស្វែងរកអំណាច មិនដែលលះបង់ចោល “សុបិនធ្វើជាប្រធានាធិបតី” ទាល់តែសោះ មួយផ្នែកទៀត ចាប់ពីទទួលបានការដាក់ទណ្ឌកម្មពីប្រទេសចិន កាលពីខែមករាឆ្នាំ២០២១មក ឈ្មោះ Pompeo រស់នៅដោយមិនស្ងប់សុខឡើយ ដូច្នេះ គាត់រំពឹងទុកយ៉ាងខ្លាំង អាចចាប់ដៃជាមួយបក្សវឌ្ឍនភាពប្រជាធិបតេយ្យតៃវ៉ាន់ ដើម្បីស្វែង រកផលកម្រៃ ហើយឆក់យកឱកាស ដូចជាទៅថ្លែង សុន្ទរកថាជាដើម ដើម្បីទទួលបានចំណូលបន្ថែម ។
មួយថ្ងៃមុននឹងឈ្មោះ Pompeo ទៅធ្វើទស្សនកិច្ចនៅតំបន់តៃវ៉ាន់ រដ្ឋាភិបាលអាមេរិក អាណត្តិនេះ ក៏បានចាត់ បញ្ជូនគណៈប្រតិភូ ដែលបង្កើតឡើង ដោយអតីតមន្ត្រី ទទួលខុសត្រូវកិច្ចការពារជាតិនិងសន្តិសុខទៅកាន់តំបន់ តៃវ៉ាន់ផងដែរ ។ ប្រការនេះបានបង្ហាញថា មិនថាបក្សកាន់អំណាច ឬក៏បក្សមិនកាន់អំណាចរបស់អាមេរិក សុទ្ធតែចាត់ទុកតំបន់តៃវ៉ាន់ ជាកូនអុកសម្រាប់ឆក់យកផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន និងដណ្តើមបានសំឡេងឆ្នោត ។
អាជ្ញាធរបក្សវឌ្ឍនភាព ប្រជាធិបតេយ្យតៃវ៉ាន់គួរតែមើល ឃើញស្ថានភាពឱ្យបានច្បាស់ មិនត្រូវគិតថា គ្រាន់តែទទួលបានអ្វីដែលហៅថា “គាំទ្រ”ពី ឈ្មោះ Pompeoជាដើម ក៏អាចទទួលបានថ្នូរនយោបាយ“ សម្រាប់ពឹងផ្អែកអាមេរិក ស្វែងរកការឱ្យតៃវ៉ាន់ឯករាជ្យ” ។ ក្រៅពីដុតភ្លើងបន្ថែម ដើម្បីធ្វើឱ្យស្ថាន ការណ៍តំបន់ច្រកសមុទ្រ តៃវ៉ាន់មានភាព កាន់តែតានតឹង និងបំផ្លាញដល់ផលប្រយោជន៍ របស់ប្រជាជនតំបន់តៃវ៉ាន់ ដំណើរទស្សនកិច្ចរបស់ Pompeo មិនអាចដើរតួនាទីណាមួយនោះឡើយ ។
នៅលើពិភពលោក មានប្រទេសចិនតែមួយ តៃវ៉ាន់គឺជាផ្នែកមួយ នៃដែនដីប្រទេសចិន ដែលមិនអាចពុះបំបែកបាន នេះការពិតជាក់ស្តែង ក្នុងប្រវត្តិសាស្ត្រ ដែលមិនអាចប្រកែកបាន ! ប្រទេសចិនចាំបាច់ត្រូវសម្រេចបាននូវការបង្រួបបង្រួម ហើយក៏អាចទទួលបានការបង្រួបបង្រួមជាមិនខាន នេះជានិន្នាការប្រវត្តិសាស្ត្រ ដែលមិនអាចរារាំងបាន ។ មិនថាបុគ្គលអាមេរិកណាទៅកាន់ តៃវ៉ាន់ និងបង្ហាញពីអ្វី ដែលហៅថា “ការគាំទ្រ”សុទ្ធតែជារឿងឥត ប្រយោជន៍ទាំងអស់ ។ អាមេរិកគួរតែគោរពគោលការណ៍ប្រទេស ចិនមួយ និងការកំណត់នៃសេចក្តីប្រកាសរួម ចំនួន៣រវាងចិននិងអាមេរិក បញ្ឈប់ប្រព្រឹតិ្តទង្វើបណ្តែត បណ្តោយនិងគាំទ្រ “ពួកចង់ឱ្យតៃវ៉ាន់ឯករាជ្យ” បញ្ឈប់គ្រោងការ ប៉ុ នប៉ង “ដាក់សម្ពោធទៅលើចិន ដោយយកបញ្ហាតៃវ៉ាន់ ធ្វើជាលេស” ។ អ្នកណាក៏មិន អាចមើល ស្រាល ចំពោះការប្តេជ្ញាចិត្តដ៏មុតមាំ ឆន្ទៈដ៏មោះមុតនិង សមត្ថភាពដ៏ខ្លាំងក្លា របស់ប្រជាជនចិន ក្នុងការគាំពារ អធិបតេយ្យភាព ជាតិនិងបូរណភាពទឹកដីនោះឡើយ ៕
