ព័ត៌មានអន្តរជាតិ

Breaking News: លោក ពូទីន បានប្រាប់មេដឹកនាំបារាំងថា រុស្ស៊ីនឹងសម្រេចគោលដៅយោធា របស់ខ្លួននៅអ៊ុយក្រែន ទោះមានអ្វីកើតឡើង ក៏ដោយ

បរទេស៖ វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់មេដឹកនាំបារាំងលោក Emmanuel Macron កាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីនឹងសម្រេចបាននូវគោលដៅនៃអន្តរាគមន៍យោធារបស់ខ្លួននៅអ៊ុយក្រែន ទោះមានអ្វីកើតឡើងក៏ដោយ ។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយបន្ទាប់ពីប្រធានាធិបតីបារាំង និងរុស្ស៊ីបាននិយាយតាមទូរស័ព្ទ វិមានក្រឹមឡាំងបានបញ្ជាក់យ៉ាងច្បាស់នូវគោលដៅរបស់ខ្លួនរួមមានការគ្មានយោធា និងអព្យាក្រឹតភាពរបស់អ៊ុយក្រែន ហើយ ការប៉ុនប៉ងណាមួយរបស់រដ្ឋាភិបាលទីក្រុងគៀវ ក្នុងការពន្យារពេលការចរចារវាងមន្ត្រីរុស្ស៊ី និងអ៊ុយក្រែន នឹងនាំឱ្យទីក្រុងម៉ូស្គូបន្ថែមធាតុជាច្រើនទៀតទៅក្នុងបញ្ជីនៃការទាមទារដែលខ្លួនបានកំណត់រួចហើយ៕ប្រែសម្រួលៈ ណៃ តុលា

To Top