ភ្នំពេញ ៖ លោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ នឹងដឹកនាំប្រតិភូអន្តរក្រសួង ចូលរួមក្នុងវេទិកាសិទ្ធិមនុស្សអន្តរជាតិ របស់អង្គការសហប្រជាជាតិ(UN) តាមប្រព័ន្ធវីដេអូ នៅសប្តាហ៍ក្រោយ ពីថ្ងៃ៩-១១ មីនា ។
ការចូលរួមនេះ ដើម្បីការពារនូវសមិទ្ធផល កិច្ចខិតខំប្រឹងប្រែង និងវិធានការរបស់រដ្ឋាភិបាល ក្នុងកិច្ចការពារនិងលើកស្ទួយសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនៅកម្ពុជា ដោយត្រូវធ្វើការបំភ្លឺ ពន្យល់ បកស្រាយ និងឆ្លើយតបទៅនឹងការចោទប្រកាន់មួយចំនួន មកលើកម្ពុជាដែលខុសពីការពិតជាក់ស្តែង នៅក្នុងកិច្ចប្រជុំលើកទី១៣៤ នៃគណៈកម្មាធិការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ៕