ព័ត៌មានអន្តរជាតិ

រុស្សី កំពុងទទួលបានកិច្ចព្រមព្រៀង ដ៏សំខាន់លក់ហ្គាស និងស្រូវសាឡី ទៅឲ្យប្រទេសមួយ 

បរទេស៖ ក្នុងពេលដែលរុស្សី នៅតែបន្តទទួលបានទណ្ឌកម្មសេដ្ឋកិច្ចជាបន្តបន្ទាប់ និងធ្វើឲ្យបញ្ហាហិរញ្ញវត្ថុចាប់ផ្តើមកើងឡើងនៅក្នុងប្រទេសពីសំណាក់ បណ្តាប្រទេសនៅអឺរ៉ុបនោះគេបានទទួលព័ត៌មានរុស្សីទើបតែទទួល បានកុងត្រាដ៏សំខាន់ំដែលអាចឲ្យខ្លួននាំចេញផលិតផលហ្គាស និងស្រូវសាឡីដ៏ច្រើនទៅកាន់ប្រទេសធំមួយ។

យោងតាមការចេញផ្សាយរបស់ RT.comបានឲ្យដឹងថាប្រទេសប៉ាគីស្ថានបានចុះកិច្ចព្រមព្រៀង ក្នុងការនាំចេញហ្គាសធម្មជាតិនិងស្រូវសាឡីដ៏ច្រើន ទៅកាន់ប្រទេសប៉ាគិស្ថានហើយកិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើង នៅក្រោយដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាននាពេលកន្លងមក។

យោងតាមការបញ្ជាក់ របស់លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថានដោយផ្ទាល់បានបញ្ជាក់ថា ដំណើរទស្សនកិច្ចដ៏អស្ចារ្យរបស់លោកទៅកាន់ទីក្រុងមូស្គូកាលពីសប្តាហ៍

មុនជាពេលកិច្ចព្រមព្រៀង ជាច្រើនទាំងនេះត្រូវបានចុះហត្ថលេខាដោយក្នុងនោះ ស្រូវសាឡីប្រហែលជា២លានតោននឹងត្រូវប៉ាគីស្ថានបញ្ជាទិញពីរុស្សីជារៀងរាល់ឆ្នាំ៕

ប្រែសម្រួល៖ស៊ុនលី

To Top