ព័ត៌មានអន្តរជាតិ

Updated៖ នាយក CIA ថ្លែងថា ប្រទេសចិន ហាក់បីដូចជាមិនស្ងប់ អារម្មណ៍ ចំពោះការលំបាក ដែលរុស្ស៊ី ជួបប្រទះ ស្រដៀងគ្នានឹង ការចង់បាន កោះតៃវ៉ាន់

វ៉ាស៊ីនតោ ន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ថា នាយក CIA បានថ្លែងកាលពីថ្ងៃអង្គារថា ប្រទេសចិន ហាក់ដូចជាមិនស្ងប់ចិត្ត ចំពោះការលំបាកដែលរុស្ស៊ី បានជួបប្រទះចាប់តាំងពីការឈ្លានពាន នៅអ៊ុយក្រែន មក ប៉ុន្តែការប្តេជ្ញាចិត្ត របស់មេដឹកនាំចិន លោក ហ្ស៊ី ជិនពីង (Xi Jinping) ទាក់ទងនឹងកោះតៃវ៉ាន់ មិនគួរត្រូវបានមើល ស្រាលនោះទេ ។

លោក William Burns ដែលបង្ហាញខ្លួន នៅក្នុងសវនាការ ប្រចាំឆ្នាំ របស់គណៈកម្មាធិការ ស៊ើបការណ៍សម្ងាត់ របស់សភាតំណាងរាស្រ្ត ស្តីពីការគំរាមកំហែង ទូទាំងពិភពលោក ត្រូវបានគេសួរ ថាតើ គាត់គិតថា អាចមានកន្លែងសម្រាប់ការសន្ទនារបស់សហរដ្ឋអាមេរិក “ប្រកបដោយផលិតភាព ” បន្ថែមទៀតជាមួយប្រទេសចិន ជុំបញ្ហាកោះតៃវ៉ាន់ ដោយសារការខូចខាត សេដ្ឋកិច្ចដែលរុស្ស៊ីបានទទួលរង បន្ទាប់ពីការឈ្លានពានអ៊ុយក្រែន ។ គាត់បានថ្លែងដូច្នេះ ។

លោកបានថ្លែងថា “ខ្ញុំគ្រាន់តែនិយាយ បែបវិភាគប៉ុណ្ណោះ ខ្ញុំនឹងមិនមើលស្រាលប្រធានាធិបតី ហ្ស៊ី និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំចិន ទាក់ទងនឹងកោះតៃវ៉ាន់នោះទេ” ។

គាត់បានឲ្យដឹងទៀតថា “ខ្ញុំគិតថា … ថាពួកគេមានការ ភ្ញាក់ផ្អើល និងមិនមានដំណោះស្រាយ ចំពោះអ្វីដែលពួកគេបានឃើញ ក្នុងប្រទេសអ៊ុយក្រែនក្នុងរយៈពេល ១២ថ្ងៃចុងក្រោយនេះ អ្វីគ្រប់យ៉ាងពីកម្លាំង នៃប្រតិកម្មរបស់លោកខាងលិច ទៅនឹងវិធីដែលអ៊ុយក្រែន បានទប់ទល់យ៉ាងខ្លាំងក្លា” ។

លោក Burns បានថ្លែងថា គាត់ជឿថា មាន “ផលប៉ះពាល់លើការគណនារបស់ចិនទាក់ទងនឹងកោះតៃវ៉ាន់ ហើយច្បាស់ណាស់ថា យើងនឹងបន្តយកចិត្តទុកដាក់” ប៉ុន្តែមិនបានបញ្ជាក់លម្អិតនោះទេ ។

ចំពោះការលុកលុយរបស់រុស្ស៊ី មកលើប្រទេសអ៊ុយក្រែន បានបង្កឱ្យមានការភ្ញាក់ផ្អើល ជាពិសេសនៅកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយឯករាជ្យ ដែលចិន អះអាងថា ជាទឹកដីរបស់ខ្លួន ហើយបានប្តេជ្ញាថា នឹងទាមទារមកវិញដោយកម្លាំង ប្រសិនបើចាំបាច់ ។

កោះនេះ ដែលក្រុងវ៉ាស៊ីនតោន ត្រូវមានកាតព្វកិច្ចដោយច្បាប់ ក្នុងការផ្តល់ មធ្យោបាយការពារខ្លួននោះ បានបង្កើនកម្រិតប្រកាស អាសន្នរបស់ខ្លួន ដោយប្រយ័ត្នប្រយែងពីប្រទេសចិន ដែលទាញយកផលប្រយោជន៍ ពីលោកខាងលិច ដែលរំខានដើម្បីឆ្ពោះទៅ រកការគ្រប់គ្រងឡើងវិញ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top