ភ្នំពេញ៖ រាជរដ្ឋាភិបាល បានសម្រេចពន្យារកាលបរិច្ឆេទកំណត់ ការដាក់ឲ្យអនុវត្តពន្ធលើ ចំណេញមូលធនរយៈពេល ២ឆ្នាំទៀត ដោយកំណត់យកថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ជាកាលបរិច្ឆេទនៃការអនុវត្តពន្ធនេះ។
យោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី៩ មីនា បានឲ្យដឹងថា «រាជរដ្ឋាភិបាល បានសម្រេចឲ្យពន្យារកាលបរិច្ឆេទកំណត់ ការដាក់ឲ្យអនុវត្តពន្ធលើចំណេញ មូលធនរយៈពេល ២ឆ្នាំទៀត ដោយកំណត់យកថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ជាកាលបរិច្ឆេទនៃការអនុវត្តពន្ធនេះ»។
អគ្គនាយកដ្ឋានពន្ធដារ បានបន្ដថា ក្នុងគោលដៅចូលរួមអនុវត្ត «ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣» របស់រាជរដ្ឋាភិបាល ដើម្បីជំរុញការវិនិយោគ ៕