ព័ត៌មានអន្តរជាតិ

អនុប្រធានាធិបតីអាមេរិកលោកស្រី Harris អំពាវនាវឱ្យមាន ការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាម របស់រុស្ស៊ី

វ៉ាស៊ីនតោន៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris នៅថ្ងៃព្រហស្បតិ៍នេះបានទទួលយក ការអំពាវនាវឱ្យមានការស៊ើបអង្កេត ឧក្រិដ្ឋកម្មសង្គ្រាមអន្តរជាតិ លើប្រទេសរុស្ស៊ី ជុំវិញការឈ្លានពានរបស់ខ្លួន លើអ៊ុយក្រែន និងការទម្លាក់គ្រាប់បែកលើជនស៊ីវិល រួមទាំងមន្ទីរពេទ្យសម្ភព ក្នុងប្រទេសអ៊ុយក្រែនផងដែរ។

ថ្លែងជាមួយប្រធានាធិបតីប៉ូឡូញលោក Andrzej Duda ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Warsaw ជាកន្លែងដែលលោកស្រី កំពុងបង្ហាញពីការគាំទ្រ របស់សហរដ្ឋអាមេរិក ចំពោះសម្ព័ន្ធមិត្តភាគខាងកើតរបស់ណាតូ លោកស្រី Harris បានសម្តែងការខឹងសម្បារ ចំពោះការទម្លាក់គ្រាប់បែក នៅមន្ទីរពេទ្យសម្ភពកាលពីថ្ងៃពុធ និងឈុតឆាកនៃស្ត្រីមានផ្ទៃពោះ ដែលត្រូវបង្ហូរឈាមត្រូវបានជម្លៀស ក៏ដូចជាការវាយប្រហារផ្សេងៗទៀត លើជនស៊ីវិល។ 

នៅក្នុងនោះដែរ លោកស្រីឈប់ចោទប្រកាន់រុស្ស៊ី ដោយផ្ទាល់ថា បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។  

លោកស្រី Harris បានលើកឡើងថា “ពិតជាគួរតែមានការស៊ើបអង្កេត ហើយយើងទាំងអស់គ្នា គួរតែមើលទៅលើរឿងនេះ” ។

 ចំណែក​លោក Duda វិញ​បាន​លើកឡើងថា “វាច្បាស់​ណាស់​សម្រាប់​យើង​ ដែល​នៅ​អ៊ុយក្រែន ជនជាតិ​រុស្ស៊ី​កំពុង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម”។  លោក​បាន​បន្ថែម​ថា តាម​ទស្សនៈ​របស់​លោក ការ​ឈ្លាន​ពាន​គឺ “មាន​លក្ខណៈ​ពិសេស​នៃ​អំពើ​ប្រល័យ​ពូជសាសន៍ ដែល​វា​មាន​គោល​បំណង​លុប​បំបាត់ និង​បំផ្លាញ​ជាតិ”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top