ព័ត៌មានអន្តរជាតិ

Update: សេតវិមានអាមេរិក ពន្យល់អំពីមូលហេតុ ដែលមិនបញ្ជូនយន្តហោះចម្បាំង ២៨គ្រឿង ទៅឱ្យអ៊ុយក្រែន

បរទេស៖ អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បានទទួលស្គាល់ចំពោះការផ្សាយព័ត៌មានថា ហេតុផលដែលអាមេរិកជ្រើសរើស មិនផ្ទេរយន្តហោះចម្បាំងប៉ូឡូញ 28 គ្រឿងទៅកាន់អ៊ុយក្រែន គឺដើម្បីជៀសវាងការចូលរួម ដោយផ្ទាល់របស់សហរដ្ឋអាមេរិក (ឬសន្មតថាជាសម្ព័ន្ធមិត្ត ណាតូផ្សេងទៀត) នៅក្នុងសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់លោកស្រី Psaki នៅក្នុងការឆ្លើយតបទៅនឹងសំណួរ របស់អ្នកយកព័ត៌មានទាក់ទង នឹងយន្តហោះថា “ខ្ញុំនឹងនិយាយថា អ្វីដែលការវាយតម្លៃរបស់យើង ផ្អែកលើគឺរបៀបការពារសង្រ្គាម ពិភពលោកនៅទីនេះ” ។

លោកស្រី បានហៅបញ្ហានៃការ បង្កើតសង្រ្គាមលោកលើកទី 3 ថា “ដែលជាទម្ងន់ដ៏សំខាន់ដែលសហគមន៍ ស៊ើបការណ៍សម្ងាត់ក្រសួងការពារជាតិ និងប្រធានាធិបតី ថ្លឹងថ្លែងគ្រប់ពេលវេលា ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top