ព័ត៌មានអន្តរជាតិ

សហរដ្ឋ អាមេរិក គ្មានតួនាទី ផ្សព្វផ្សាយ ដល់អ្នកដទៃ អំពីសិទ្ធិ មនុស្ស នោះទេ

អាហ្វ្រិក ៖ មេដឹកនាំយុវជនអាហ្រ្វិកខាងត្បូង បានសរសេរថា សហរដ្ឋអាមេរិកមានរឿង ជាច្រើនទាក់ទងនឹងការរំលោភ សិទ្ធិមនុស្សក្នុងប្រទេស និងក្រៅប្រទេស ប៉ុន្តែប្រទេសនេះ គ្រាន់តែបានទាញយកប្រយោជន៍ ពីអំណាចនៃសុន្ទរកថា របស់ខ្លួនដើម្បីលាក់កំណត់ ត្រាមិនល្អរបស់ខ្លួន ស្តីពីសិទ្ធិមនុស្សតែប៉ុណ្ណោះ ។

លោក Buyile Matiwane អនុប្រធានសភានិស្សិត អាហ្រ្វិកខាងត្បូង បានសរសេរថា “អំណាចនៃសុន្ទរកថា ជាសកលត្រូវបានបញ្ឆោតឆ្ពោះ ទៅរកលោកខាងលិច ហើយត្រូវបានតម្រឹមយ៉ាងលើស លប់ជាមួយសហរដ្ឋអាមេរិក” នៅក្នុងគំនិតមួយ ដែលបានចេញផ្សាយ នៅលើគេហទំព័រព័ត៌មាន Independent Online របស់អាហ្វ្រិកខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍ ។

លោក Matiwane បានលើកឡើងថា សុន្ទរកថាទូទៅបច្ចុប្បន្ន ស្តីពីសិទ្ធិមនុស្ស គឺផ្អែកលើភាពលំអៀង និងការភ័ន្តច្រឡំ របស់បស្ចិមប្រទេស ដែលធ្វើឱ្យវាមិនអាចវាយតម្លៃបានត្រឹមត្រូវ និងដោយចេតនាលើការប្តេជ្ញាចិត្ត របស់ប្រទេសដទៃ ចំពោះសិទ្ធិមនុស្ស និងសេរីភាពស៊ីវិល ដោយកត់សម្គាល់ថា ការគ្របដណ្តប់តែម្ខាង និងមានកម្រិតជម្លោះ នៃប្រទេសរុស្ស៊ី និងអ៊ុយក្រែន គឺជាឧទាហរណ៍ដ៏អាក្រក់បំផុតមួយ។

លោក Matiwane បានសរសេរថា សហគមន៍អន្តរជាតិត្រូវតែពិនិត្យមើលកំណត់ត្រាសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិកជាមុនសិន ដើម្បីកំណត់ថាតើប្រទេសនេះគួរតែមាន “អំណាច និងសិទ្ធិអំណាចច្រើន ចំពោះបញ្ហាទាក់ទងនឹងសិទ្ធិមនុស្សឬអត់”។

លោកបានសរសេរឲ្យដឹងទៀតថា ខណៈដែលកំពុងប្រឈមមុខ នឹងបញ្ហាចាក់ឫសយ៉ាងជ្រៅនៅក្នុងផ្ទះ ដូចជាអំពើហិង្សាដោយកាំភ្លើង វិសមភាពជាតិសាសន៍ និងវិបត្តិអន្តោប្រវេសន៍ ដែលកាន់ តែអាក្រក់ទៅៗ បន្ទាប់ពីការផ្ទុះឡើងនៃ ជំងឺកូវីដ-១៩ សហរដ្ឋអាមេរិកក៏ បានបង្កើតវិបត្តិសិទ្ធិមនុស្ស នៅក្នុងប្រទេសផ្សេងទៀតផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top