ព័ត៌មានអន្តរជាតិ

Updated៖ វិមានក្រឹមឡាំង អះអាងថា ការពិតអំពីជម្លោះរុស្ស៊ី-អ៊ុយក្រែន ជំនួបរវាងមេដឹកនាំរុស្ស៊ី ពូទីន និងប្រធានាធិបតីអ៊ុយក្រែន នឹងអាចកើតមានឥតប្រកែកបានឡើយ 

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ថា ជម្លោះរុស្ស៊ី និងអ៊ុយក្រែន បានបន្តនៅថ្ងៃសៅរ៍នេះ ខណៈភាគីពាក់ព័ន្ធកំពុងធ្វើការដើម្បីរកដំណោះស្រាយដោយសន្តិវិធី ។ ខាងក្រោមនេះជាការវិវត្តន៍ចុងក្រោយនៃស្ថានការណ៍ជម្លោះនេះ ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានថ្លែងកាលពីថ្ងៃសុក្រថា ជំនួបដែលអាចកើតមានរវាងប្រធានាធិបតីរុស្ស៊ី លោក ប្លាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky មិនត្រូវបានប្រកែកបានឡើយ ។

លោក Peskov បានប្រាប់ដល់អ្នកយកព័ត៌មានថា “បាទ វាជាការពិត អាចទៅរួច ចំពោះទ្រឹស្តីនេះ” ។ “ប៉ុន្តែជាដំបូង ទាំងគណៈប្រតិភូ និងរដ្ឋមន្ត្រីត្រូវតែបំពេញតួនាទីរបស់ពួកគេ ដើម្បីកុំឱ្យប្រធានាធិបតីជួបគ្នាសម្រាប់ដំណើរការ និងសម្រាប់ជាប្រយោជន៍នៃការសន្ទនា ប៉ុន្តែជួបគ្នាដើម្បីលទ្ធផល” ។

ក្រុមហ៊ុន Meta Platforms Inc. ដែលជាក្រុមហ៊ុនមេនៃបណ្តាញសង្គម Facebook និង Instagram បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានអនុញ្ញាតឱ្យមានការបង្ហោះជាមួយនឹងសុន្ទរកថាដ៏ឃោរឃៅចំពោះជនជាតិរុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងប្រតិបត្តិការយោធារបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។

អ្នកឃ្លាំមើលទូរគមនាគមន៍ Roskomnadzor របស់រុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃសុក្រក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា Instagram បានចែកចាយសម្ភារៈដែលអំពាវនាវឱ្យប្រព្រឹត្តអំពើហឹង្សាលើពលរដ្ឋរុស្ស៊ី រួមទាំងបុគ្គលិកយោធាផងដែរ ។

លោក Peskov បានថ្លែងកាលពីថ្ងៃសុក្រថា រុស្ស៊ី នឹងស៊ើបអង្កេតប្រសិនបើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមអនុញ្ញាតការបោះពុម្ពផ្សាយការអំពាវនាវឱ្យមានអំពើហិង្សាលើជនជាតិរុស្ស៊ី ហើយវានឹងចាំបាច់ធ្វើការហាមឃាត់កម្មវិធីប្រសិនបើពួកគេអនុញ្ញាតឱ្យមានការនិយាយពីភាពស្អប់ខ្ពើមនោះ ។

ចំណែក សេតវិមានបានលើកឡើងកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងដកហូតឋានៈពាណិជ្ជកម្មជាប្រទេសដែលពេញចិត្តបំផុតរបស់រុស្ស៊ី ចំពេលមានវិបត្តិអ៊ុយក្រែន ដោយកត់សម្គាល់ថា ខ្លួននឹងធ្វើការជាមួយក្រុមប្រទេសទាំង៧ (G7) និងសហភាពអឺរ៉ុបដើម្បីដាក់ទណ្ឌកម្មជាថ្មីទៀត ។

សេតវិមានបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន និងមេដឹកនាំក្រុម G7 ផ្សេងទៀត “នឹងប្រកាសពីសកម្មភាពសេដ្ឋកិច្ចថ្មី” ដើម្បី “ផ្តាច់ប្រទេសរុស្ស៊ីបន្ថែមទៀតពីប្រព័ន្ធហិរញ្ញវត្ថុពិភពលោក” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top