ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីស៊ែប៊ី គ្មានបំណងចង់ចូលណាតូ ដែលដឹកនាំដោយអាមេរិកនោះទេ

បរទេស៖ រដ្ឋាភិបាលទីក្រុង Belgrade កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានបញ្ជាក់ថាប្រទេសស៊ែប៊ី នឹងមិនចង់បានសិទ្ធិក្នុងការចូលរួមជាមួយ នឹងប្លុកដែលដឹកនាំ ដោយអាមេរិកឡើយ។

ស៊ែប៊ីបានបញ្ជាក់ទៀតថា ខ្លួនមានសមត្ថភាពយោធាដោយខ្លួនឯង ហើយមកដល់បច្ចុប្បន្ននេះ ប្រទេសនិងពលរដ្ឋរបស់ខ្លួន មិនដែលបានបំភ្លេចឡើយ ពីព្រឹត្តិការណ៍ទំលាក់គ្រាប់បែកដ៏អាក្រក់ កាលពីឆ្នាំ១៩៩៩ នេះបើយោងតាមការបញ្ជាក់បន្ថែម ដោយលោកប្រធានាធិបតី។

លោកប្រធានាធិបតី Aleksandar Vucic បាននិយាយថា៖ ប្រទេសស៊ែបីនឹងល្អជាង ប្រសិនបើគ្មានណាតូ ដែលជាអ្នកធ្លាប់បានទំលាក់គ្រាប់បែក សម្លាប់កុមារនិងពលរដ្ឋស៊ីវិលជាច្រើន នៅក្នុងប្រទេសរបស់យើងកាលពីឆ្នាំ១៩៩៩។

លោកបន្តថ្លែងទៅកាន់សារព័ត៌មានទៀតថា៖ អ្នកខ្លះនិយាយថាយើងគួរតែចូលរួមណាតូ ប៉ុន្តែខ្ញុំនិយាយថាពួកយើងជាប្រទេសដ៏ស្រស់ស្អាតនិងស្រស់ស្អាតបំផុតលើលោក ដូចនេះយើងគួរតែនៅ ដោយមានឯករាជ្យទាំងដែនអាកាស និងសេរីភាពរបស់យើង។ម្យ៉ាងទៀត យើងគឺជាប្រទេស ដែលមានកងកម្លាំងយោធា ខ្លាំងបំផុតមួយលើលោកផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top