នៅឆ្នាំ ២០១៤ ពេលដែលវាយកាន់កាប់តំបន់ Crimea រុស្សី មានទទ្ប្ហីករណ៍មួយថា Crimea ជាដែនដីពិសិដ្នដែលរុស្ស៊ី ចាំបាច់ត្រូវការពារ។ ៧ឆ្នាំក្រោយមក រុស្ស៊ី បានលើកទទ្ប្ហីករណ៏មួយទៀត ក្នុងប្រតិបត្តិការណ៏ពិសេស ដើម្បីការពារ ប្រជាពលរដ្ឋ រុស្ស៊ីនៅអ៊ុយក្រែន ទើបថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ កងទ័ពរុស្ស៊ី បានបើកការវាយប្រហារ គ្រប់ទិសចូលមកដែនដីអ៊ុយក្រែន តែសង្គ្រាមបានអូសបន្លាយជិតបីសប្តាហ៏ហើយ នៅឥតទាន់ធ្វើម្ចាស់
លើ សមរភូមិ បានដូចការគ្រោងទុកនៅទ្បើយទេ ដោយការគិតខុសជាយុទ្ធសាស្ត្រដំបូងរបស់ក្រុមអ្នកវិភាគនយោបាយ ក្នុងវិមាន Kremlin នោះ ! ។
នៅដើមទស្សវត្តន៍ទី១៩៩០ អ៊ុយក្រែន បានប្រគល់សងអាវុធនុយក្លែអ៊ែរ រាប់រយគ្រឿងទៅអោយរុស្ស៊ីវិញ ដើម្បីដោះដូរយកសន្តិភាព និងការធានាសុវត្តិភាព ពីបណ្តាលោកខាងលិច និងសហរដ្នអាមេរិក ពីការឈ្លានពានរបស់ រុស្ស៊ី ក្នុងអនាគតនោះ !។
រហូតមកដល់ពេលនេះ នៅមិនទាន់ដឹងថាការវិវត្តន៏ នៃវិបត្តិសេដ្នកិច្ចនិងនយោបាយ របស់រុស្ស៊ី និងឈានទៅដល់ណា គ្រាន់តែដឹងថារុស្ស៊ី ជាប្រទេសដែលផលិតប្រេង ធំជាងគេបំផុតលេខបី លើពិភពលោក និងមានអាវុធ បរិមាណូ រាប់ពាន់ដើម ហើយប្រជាជាតិរុស្ស៊ី មានប្រពៃណីយ ជាអ្នកមិនដែលចុះចាញ់ ក្នុងការធ្វើសង្គ្រាមទ្បើយ ព្រោះរាល់ការចាញ់ និងនាំមកនៅការប្រែប្រួល មួយដ៏ធំ ដូចជាសង្គ្រាម Crimea ឆ្នាំ ១៨៥៣-១៨៥៦
បាននាំឱ្យ មានបដិវត្តន៏ស្តេច Szar Alexander II ពីលើដល់ក្រោម សង្គ្រាមរុស្ស៊ី-ជប៉ុនឆ្នាំ ១៩០៤-១៩០៥ នាំអោយមានបដិវត្តន៏រុស្ស៊ីលើកទី១ ហើយសោកនាដកម្ម របស់សង្គ្រាមលោកលើកទី១ នាំដល់ការរលំរលាយ របបស្តេច Szar និងធ្វើអោយមានបដិវត្តន៏ ខែតុលាទៅ បន្ទាប់មក ការចាញ់សង្គ្រាមនៅ Afghanistan នាំឱ្យបុរស Gorbachev បាត់បង់អំណាច និងការដកកាំជ្រូកចេញពី Cuba នាឆ្នាំ ១៩៦២ ក៍នាំអោយមានការទម្លាក់
Khrushchev ពីអំណាចផងដែរ ដូច្នោះសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន និងមិនអនុញាត្តិឱ្យ Putin ចាញ់ទ្បើយ ដែលទោះបីជាត្រូវប្រើប្រាស់អាវុធបតិមាណូ ជាដំណោះស្រាយចុងក្រោយនោះ ( sic ) ! ។
ប្រទេសរុស្ស៊ី មួយដ៏មហិមា គឺដោយសារប្រជាជាតិរុស្ស៊ីមួយដ៏មហិមា ការកសាងបាន អាវុធនុយក្លែអ៊ែរបាន គឺជាទេព្យកោសល និងបញ្ញាញាណ របស់ប្រជាជាតិរុស្ស៊ី ដែលពុំមែនបានមកដោយសារ ក្នុងសមយ័កាលរបស់ ស្តេច Szar , Lenin , Staline , Khrushchev,Brejenhev ប្ញ Putin ស្តីនោះទេ ព្រោះរបបសង្គមនិយម បានដុះឬស ជាង៧០ឆ្នាំ ដែនដីរុស្ស៊ី យ៉ាងរឹងមាំ តែនៅពេលដែរប្រជាជនអស់ជំនឿ របបមួយនេះ ក៏បានរលំរលាយ ដោយគ្មាន
ការអាណិតអាសូរ ស្តាយស្រណោះ ពីប្រជាជាតិ រុស្ស៊ីសោះទ្បើយ ព្រោះកត្តាសេដ្នកិច្ច នៅតែជាគន្លឹះក្នុងការនាំមកនៅ សុភមង្គលជូនប្រជាជាតិ រុស្ស៊ី ដោយពុំមែនអាវុធនុយក្លែអ៊ែរទ្បើយ។
នៅមុនឆ្នាំ ២០១៣ GDP របស់ រុស្ស៊ីមានរហូតដល់ ទៅជាង ២.២៩២,៤៧ កោដិ ដល់ពេលមាន ការវាយកាន់កាប់ Crimea ឆ្នាំ ២០១៤ GDP ធ្លាក់មកនៅត្រឹម ១.២៧៦,៧៩ កោដិដុល្លា ។ រុស្ស៊ីមានប្រជាជនប្រមាណ ១៤៦ លាននាក់ ដោយមានវិសាលភាពទឹកដី ១៧លាន១៣០ពាន់ km2 តែមាន GDP សារុបមិនដល់ ១.៤៨៣.៥ កោដិដុល្លារ ដែរទោះបីជាមានការលក់ប្រេងកើនទ្បើងក្នុងបុន្មានឆ្នាំនេះ ។ក្នុងពេល ដែលខេត្តក្វាងដុង មួយរបស់ចិន សោះ មានប្រជាជនមិនលើស ១១៣លាននាក់ និងមានទំហំទឹកដីមិនដល់ ១៧៧.៩០០ km2 ផង. តែ ទំហំ GDP របស់ ខេត្តមួយនេះ ក្នុងឆ្នាំ ២០២០ មានរហូតដល់ទៅជាង ១.៥៧០ កោដិដុល្លារ ។ បើកូរ៉េខាងត្បូងវិញ មាន
ប្រជាជនប្រមាណ ៥១លាននាក់ និងមានវិសាលភាពទឹកដី ប្រហែល ១០០.២១០ km2 តែ GDP ក្នុងឆ្នាំ២០២០ របស់កូរ៉េខាងត្បូង គឺ ១.៧៣១ កោដិដុល្លារ នេះឥតទាន់និយាយដល់ ជប៉ុន សិង្ហបូរី តៃវ៉ាន់ ផង ! ។
Gansis Khan មហាអធិរាជនៃចក្រភព ម៉ុងហ្គោល ដែរមួយជិវិត ដឹងតែដើរច្បាំង ធ្វើសង្គ្រាមនោះបានយកទ័ពវាយទន្ទ្រានកាន់កាប់ ពីអាស៊ីរហូតដល់អឺរ៉ុប ដែលមានពេលខ្លះ ទឹកដីម៉ុងហ្គោល មាន
រហូតទៅដល់ជិត ២៤ លានkm2 ! តែចុងក្រោយប្រជាជាតិ ម៉ុងហ្គោល ក៏ពុំមានសេចក្តីសុខ ហើយប្រជាជាតិដែររស់នៅក្រោម ការត្រួតត្រារបស់ពួក ម៉ុងហ្គោល ក៏ពុំមានសុភមង្គល ។
នៅពេលដែលជនកំណាច Adolf Hitler យកទ័ពរាប់សិបមឺុននាក់ វាយកាន់កាប់ទ្វីប អឺរ៉ុប ទាំងមូលប្រជាជន អាលឺម្លឺង់ ក៏ពុំមានសេចក្តីសុខ ហើយប្រជាជាតិទាំងទ្បាយ ដែលរស់នៅក្រោមការ
ត្រួតត្រា របស់ហ្វាក់ស៊ីស អាលឺម្លឺង់ ក៏ពុំមានសុភមង្គល ឃើញតែការ បះបោរ ងើបទ្បើងប្រឆាំងតវ៉ានៅគ្រប់ទីកន្លែង ។
វត្តមានរបស់កងទ័ពវៀតណាម នៅកម្ពុជាជិត១០ឆ្នាំ នៅតែជាការចំរូងចំរាស់ រហូតមកដល់ថ្ងៃ នេះ ក្រោមលេសរំដោះ ហើយពិតមែនតែមានប្រជាជនកម្ពុជា ត្រូវបានរំដោះ អោយផុតពីការប្រល័យពូជសាសន៏ តែក៏មានប្រជាជនកម្ពុជា រាប់លាននាក់ បានសម្រេចបោះបង់ មាតុភូមិ ដែរជាទីកំណើតស្រទ្បាញ់របស់ខ្លួន ដើម្បីទៅស្វែងរកសេចក្តីសុខ និងគេចពីសង្គ្រាម ភាតរភាពនោះ ខ្មែរនៅក្នុងស្រុក ពេលនោះក៏ពុំសូវមានសេចក្តីសុខ។
ដោយទ្បែក វៀតណាម ដែលមកត្រួតត្រាកាន់កាប់កម្ពុជា ក៏ពុំមានសុភមង្គលផងដែល ព្រោះក៏មានគ្រួសារវៀតណាម រាប់សិបមុឺននាក់ ត្រូវរស់នៅក្នុងភាពខ្លោចផ្សារ ឈឺរចាប់. ដោយមាន ឪពុក ប្តី កូន និងបងប្អូន ស្លាប់ជាង១០ មុីនលើទឹកដីមួយ ដែលពុំមែនជាដែនដីពិសិដ្ន ជាប់សាច់ឈាម របស់ជាតិខ្លួនទ្បើយ ! ។
ជិវិតរបស់ លោក Putin ពុំមានភាពអមតៈ តែប្រជាជាតិរុស្ស៊ី មាតុភូមិរុស្ស៊ី គឺមានភាពអមតៈ ហើយគ្មានប្រជាជាតិណាមួយ ត្រូវបានអនុញាត្តិឱ្យ វាយតម្លៃទាបមកលើប្រជាជាតិរុស្ស៊ី ទ្បើយ ។ ការមានបំណងគូរទ្បើងវិញ នៅខ្សែបន្ទាត់ព្រំដែន ការមានបំណងយកនិគមជន រស់នៅខុសច្បាប់ក្នុងទឹកដីមួយ ធ្វើជាលេសនយោបាយដើម្បីធ្វើការឈ្លានពាន មកលើប្រជាជាតិមួយ ដែលមានឥស្សរភាព អធិបតេយ្យភាព និងបូរណរភាពទឹកដី គឺជារឿងហួសសម័យ ក្នុងសម័យកាល ដែល ច្បាប់ជាធំ និងដែរមនសិការ របស់មនុស្សលោក មិនអាចទទួលយកបាន នោះ !។
ពុំមែនជាអាវុធបរិមាណូ ទៀតទេ តែអាវុធសេដ្នកិច្ច បានក្លាយទៅជាវត្ថុអរូបីមួយ ដែរមានប្រសិទ្ធភាពខ្ពស់ ក្នុងការសម្លាប់មនុស្ស ដោយពុំមានស្នាមរបួស តែមានត្រឹមតែការឈឺចាប់ ក្នុងសមយ័កាលនេះ ដែលបច្នុប្បន្ននេះ ប្រទេសរុស្ស៊ី បាននិងកំពុងរងនូវការហុំព័ត្រ សេដ្នកិច្ចមួយពុំដែរមានខុសនិងកូរ៉េខាងជើង. អ៊ីរ៉ង ប្ញ វេណេសូអេទ្បានោះ។ ដោយសេដ្នកិច្ចរបស់រុស្ស៊ី ធ្លាក់មកដល់កំរិត ២.៣សូន្យ ។ ហើយដែរប្រជាជាតិរុស្ស៊ី ដ៏មហិមា បាននិងកំពុងទទួលរងដ៏ សោកនាដកម្ម ពីអាវុធអរូបីសេដ្នកិច្ច ដែរពុំមែនជាអាវុធប្រល័យលោក នោះទេ ។
អាចនិងមានប្រទេសរុស្ស៊ី មួយដែលពុំមាន Putin ព្រោះ Putin ក៏ពុំមានជិវិតអមតៈ មានតែប្រជាជាតិរុស្ស៊ី ដ៏មហិមាទេដែរអមតៈ ហើយក៏គ្មានប្រជាជាតិណាមួយ ដែរមានសិទិ្ធមកដកហូតឥស្សរភាព និងបូរណភាពទឹកដី របស់ប្រជាជាតិរុស្ស៊ី មកបំបាត់ឋានៈ ជាមហាអំណាចរបស់ រុស្ស៊ី បានទ្បើយ មានតែប្រជាជាតិរុស្ស៊ីតែមួយគត់ ដែរជាអ្នកសំរេច ជោគវាសនា មកលើប្រជាជាតិរុស្ស៊ី ដោយខ្លួនឯង!។
ពិតមែនជា មហាអំណាចរបស់មហាអំណាចផុតលេខ ( Super of Super power ) តែរហូតមកដល់ពេលនេះ រុស្ស៊ី ហាក់បីពុំមានគោលនយោបាយធំណាមួយ មុននិងក្រោយសង្គ្រាមត្រជាក់ចប់ ដូចសហរដ្នអាមេរិក មានផែនការ Marshall និងចិនប្រជាមានិត មាន BRI នោះ ព្រោះទោះបីជាគំរោងផែនការទាំងនេះ មានចរិតនយោបាយ បម្រើឱ្យយុទ្ធសាស្ត្ររបស់ប្រទេសខ្លួនក៏ដោយ ក៏នេះជាសក្ខីកម្មមួយ ក្នុងការអះអាងជា វិភាគទាន ក្នុងការចូលរួម ចំណែកកសាងពិភពលោកទ្បើងវិញឱ្យមានភាពល្អ ប្រសើរបំផុត !។
ទោះបីជាប្រទេសភូមិផង និងមានគោលនយោបាយ ជិតស្និទ្ធផ្តើមចេញពីផលប្រយោជន៏ រួមគ្នាក៏ដោយតែ ចិននិងរុស្ស៊ី នៅតែជាប្រទេសស្ថិតក្នុងភាព ជាគូរបដិបក្ខនិងគ្នា នៅទ្បើយដោយកត្តាភូមិសាស្ត្រ យុទ្ធសាស្ត្រ និងប្រវត្តិសាស្ត្រនោះ ! ដោយ រុស្ស៊ីនៅកាន់កាប់ខុសច្បាប់ មកលើដែនដី របស់ចិនជាង១លាន km2 នៅទ្បើយ ដោយបំណុលនេះនិងត្រូវដោះស្រាយ នៅពេលក្រោយ !។
ចំពោះមុខរុស្ស៊ី អាចកាត់បន្ថយបាន នៅសម្ភាធសេដ្នកិច្ច ដោយពឹងពាក់ចិន ក្នុងការជួយទិញទំនិញផ្គត់ផ្គង់ទំនិញ ប្រើប្រាស់លុយ Yuan របស់ចិនទូទាត់តាមរយៈធនាគាររបស់ចិន និងពឹងចិន ឱ្យធ្វើជាអន្តរការី ក្នុងការនិយាយជាមួយ អឺរ៉ុបនិងអាមេរិក។ ហើយក្នុង បរិបទមួយនេះ រុស្ស៊ីក៏ត្រូវរក្សានៅ ជំហរអាព្យាក្រិត្យ ក្នុងបញ្ហាសមុទ្រចិនខាងត្បូង ឈប់រកស៊ី និងរុករកប្រេងជាមួយ វៀតណាម លើតំបន់សមុទ្រចិនខាងត្បូង និងឈប់លក់អាវុធ ដែលមានចរិតវាយប្រហារ ជាយុទ្ធសាស្ត្រទៅឱ្យវៀតណាម ដែលនេះជាអំពើរលើកទឹកចិត្ត មួយដល់ភាគីពាក់ពន្ធ័នោះ !
ជាតថាភាព ភាពរឹងមាំរបស់ រុស្ស៊ី ដែលលាតសន្ធឹងពីអាស៊ីដល់អឺរ៉ុប និងការអូសបន្លាយសង្គ្រាមនៅ អ៊ុយក្រែន នៅក្នុងតំបន់មួយនេះ ក៏ជាឧបសគ្គ ក្នុងការបង្កឱ្យមានភាពលំបាកដល់ចិន ក្នុងការអនុវត្តន៏នៅផែនការ BRI ដោយ Ukraine ក៏ជាចំណុចសំខាន់ ក្នុងការតភ្ជាប់ផែនការ BRI ទៅកាន់បណ្តាប្រទេសក្នុង អតីតសង្គមនិយម និងចេញពីតំបន់នេះ ទៅកាន់ អឺរ៉ុបផងដែរ នោះ !។
ដោយ៖ លោក ហើស សិរីធន់ អ្នកស្រាវជ្រាវ ភូមិសាស្រ្តនយោបាយ