ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ថា សមាគមកាកបាទក្រហម នៃប្រទេសចិន បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានបញ្ជូនកញ្ចប់ជំនួយមនុស្សធម៌ សង្គ្រោះបន្ទាន់មួយ ទៅឱ្យសមាគមកាកបាទក្រហមអ៊ុយក្រែន ។
ការផ្គត់ផ្គង់ថ្មី រួមទាំងម្សៅទឹកដោះគោ សម្រាប់កុមារ និងភួយបានដឹកចេញ ពីទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទ ហើយត្រូវបានគេរំពឹងថា នឹងមកដល់ទីក្រុង Warsaw ប្រទេសប៉ូឡូញនៅថ្ងៃចន្ទ ។ បន្ទាប់មកពួកគេនឹងត្រូវដឹក ជញ្ជូនទៅកាន់អ៊ុយក្រែន ។
កញ្ចប់ទី១នៃការផ្គត់ផ្គង់ បានមកដល់អ៊ុយក្រែនរួចហើយ ហើយត្រូវបានចែកចាយ ដោយសមាគមកាកបាទក្រហមអ៊ុយក្រែន ដល់ជនភៀសខ្លួនដែលត្រូវការជំនួយបំផុត ។
ការផ្គត់ផ្គង់ជំនួយមនុស្សធម៌ដែលត្រូវបានបញ្ជូន ដោយសមាគមកាកបាទក្រហម នៃប្រទេសចិន ដល់សមាគមកាកបាទក្រហមអ៊ុយក្រែន ត្រូវបានផ្ទុកនៅទីក្រុង Warsaw ប្រទេសប៉ូឡូញ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ។ សមាគមកាកបាទក្រហម នៃប្រទេសចិន បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានបញ្ជូនការផ្គត់ផ្គង់ ជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់ ចំនួនទី៣ទៅកាន់សមាគមកាកបាទក្រហមអ៊ុយក្រែន ។
ការផ្គត់ផ្គង់ថ្មី រួមទាំងម្សៅទឹកដោះគោ សម្រាប់កុមារ និងភួយ បាននំាឲ្យចាកចេញពីទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទ ហើយបានទៅដល់ទីក្រុង Warsaw ប្រទេសប៉ូឡូញ ។ បន្ទាប់មកពួកគេនឹងត្រូវដឹកជញ្ជូន ទៅកាន់អ៊ុយក្រែន ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា