អត្ថបទ

ទីក្រុងភ្នំពេញ ទទួលបានភាពអស្ចារ្យ ជាមួយនឹង H&M

ភ្នំពេញ៖ យីហោម៉ូដសម្លៀកបំពាក់ H&M បានបើកដំណើរការ ដោយជោគជ័យរបស់ខ្លួន ដំបូងគេក្នុងរាជធានីភ្នំពេញ។ មនុស្សម្នាជាច្រើន ដែលបានកំពុងតម្រង់ជួររង់ចាំ ដោយក្តីរំភើប នឹងការអបអរសាទរយ៉ាងខ្លាំង ដើម្បីចូលក្នុងហាង H&M ដំបូងគេក្នុងទីក្រុងភ្នំពេញនេះ។

អតិថិជនពិតជារំភើបចិត្តយ៉ាងខ្លាំង ក្នុងការទិញទំនិញ H&M បណ្ដុំទៅដោយម៉ូដជាច្រើន ចុងក្រោយបំផុត ដែលបង្ហាញពីពណ៌រស់រវើក ឬពណ៌ស្រស់ឆើតឆាយ ម៉ូតប្លែកៗ និងសម្ភារៈនិរន្តន៍ភាព ពីការប្រមូលផ្តុំទៅដោយម៉ូតប្រចាំ និទាយរដូវ និងរដូវក្ដៅក្នុងឆ្នាំ 2022នេះ ដែលនិងត្រូវបើកសម្ពោធ នៅថ្ងៃសុក្រទី១៨ ខែមីនា នៅ AEON Mall Phnom Penh1 ។

លោក Philippe Lassaux នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេសកម្ពុជា​ និងប្រទេសថៃរបស់ H&M បាននិយាយថា “វាពិតជារីករាយ និងរំភើបចិត្តណាស់ ដែលបានឃើញមនុស្សជាច្រើន ដែលកំពុងរង់ចាំ ការបើកហាងដំបូងរបស់ H&M នៅទីក្រុងភ្នំពេញ។ យើងខ្នះខ្នែងក្នុងការនាំយកម៉ូត និងគុណភាពក្នុងតម្លៃដ៏ល្អបំផុត ក្នុងមធ្យោបាយប្រកបដោយ និរន្តន៍ភាព ទៅកាន់ទីក្រុងថ្មីមួយ។ យើងពិតជាកោតសរសើរ ចំពោះការស្វាគមន៍ដ៏ល្អ ដែលយើងមាននៅក្នុងទីក្រុងភ្នំពេញ។ យើងទន្ទឹងរង់ចាំក្នុងការផ្តល់ជូន នូវការប្រមូលផ្តុំម៉ូតសម្លៀកបំពាក់ H&M និងធ្វើឱ្យអតិថិជនរបស់យើងរំភើបចិត្ត ដើម្បីបង្កើតស្ទាយផ្ទាល់ខ្លួន និងរូបរាងដែលពួកគេចូលចិត្ត” ។

អ្នកដែលត្រូវបានអញ្ជើញ ឱ្យមកចូលរួមមានដូចជា ជាស្រីនា, ហុង ស្រីពេជ្រ, តារា មុនីរ័ត្ន, ប៉ែន ចំរុង, វ៉ាន់ ម៉ៅហ្សូលីនដា, វី ឌីណែត, គឹម ម៊ីសៀង, តេង ហ៊តណារ៉ុង, អ៊ិន សេងហួ និង យឹម ណារ៉ ដើម្បីទទួលយកបទពិសោធន៍ ក្នុងការបើកដំណើរការហាង H&M ដំបូងគេក្នុងរាជធានីភ្នំពេញ។

ដើម្បីអបអរសាទរនៃការបើកសម្ភោធ ដំណើរការរបស់ខ្លួន H&M AEON Mall Phnom Penh 1 មានការបញ្ចុះតម្លៃ 25% គ្រប់មុខម៉ូតសម្លៀកបំពាក់ លើតម្លៃធម្មតាសម្រាប់ រយៈពេលតែ 3ថ្ងៃ ក្នុងអំឡុងថ្ងៃទី 18 ដល់ថ្ងៃទី 20 ខែមីនា ឆ្នាំ 2022៕

To Top