ម៉ាក្រូសេដ្ឋកិច្ច អចលនទ្រព្យ ភាគហ៊ុនចិន នៅបរទេស និងសេដ្ឋកិច្ចវេទិកា ។ល។ បញ្ហាមួយចំនួន ដែលទីផ្សារបានយកចិត្តទុកដាក់បំផុត បានទទួលការឆ្លើយតប ក្នុងកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការ អភិវឌ្ឍហិរញ្ញវត្ថុ ប្រកបដោយស្ថិរភាព នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ដែលបើកធ្វើកាលពីថ្ងៃទី១៦ខែមីនា ។ ដូចការវិភាគរបស់អ្នកជំនាញ ជាច្រើន ដែលបានលើកឡើងថា កិច្ចប្រជុំលើកនេះ បានបញ្ចេញសញ្ញាវិជ្ជមាន របស់រដ្ឋាភិបាលចិន ក្នុងការលំនឹងការប៉ាន់ប្រមាណ លំនឹងការវិនិយោគបរទេស និងលំនឹងការអភិវឌ្ឍ ដោយទាន់ពេលវេលា ដើម្បីបង្កើនយ៉ាងខ្លាំង នូវជំនឿចិត្តរបស់វិនិយោគិន ក្នុងនិងក្រៅប្រទេសចិន ។
ហិរញ្ញវត្ថុជាសសៃឈាម នៃការអភិវឌ្ឍសេដ្ឋកិច្ច ។ ក្រោមកម្លាំងសម្ពាធ ដែលបរិយាកាសខាងក្រៅ មិនប្រាកដប្រជា តម្រូវការធ្លាក់ចុះ ការផ្គត់ផ្គង់រងការវាយប្រហារ និងការប៉ាន់ប្រមាណប្រែខ្សោយជាដើម ទីផ្សារហិរញ្ញវត្ថុរបស់ចិន បានរងកម្លាំងសម្ពាធ យ៉ាងច្បាស់ ក្នុងរយៈពេលប៉ុន្មានខែ កន្លងទៅ ។ ក្នុងគ្រាដ៏គន្លឹះនេះកិច្ចប្រជុំ នៃគណៈកម្មាធិការអភិវឌ្ឍ ហិរញ្ញវត្ថុប្រកបដោយស្ថិរភាព លើកនេះបានប្រឈមមុខ ដោយផ្ទាល់នូវបញ្ហាគន្លឹះ ដែលបានធ្វើឱ្យប៉ះពាល់ដល់ទីផ្សារ សង្កត់ធ្ងន់ទៅលើការ ប្រកាន់ខ្ជាប់ ការអភិវឌ្ឍជាកិច្ចការ សំខាន់ទីមួយ សង្កត់ធ្ងន់ទៅលើការប្រកាន់ ខ្ជាប់ការតម្កល់ទុកកិច្ចកសាង សេដ្ឋកិច្ចជាស្នូល ព្រមទាំងសង្កត់ធ្ងន់ ទៅលើការប្រកាន់ខ្ជាប់ការ ធ្វើឱ្យកំណែទម្រង់មានភាពកាន់តែ ស៊ីជម្រៅនិងពង្រីកការ បើកទូលាយ ជាដើម សញ្ញាគាំទ្រក្នុងផ្នែក គោលនយោបាយ ទាំងនេះបានលំនឹងការប៉ាន់ ប្រមាណនៃទីផ្សារហើយបន្ធូរបន្ថយអារម្មណ៍ ព្រួយបារម្ភក្នុងទីផ្សារ ដោយមានប្រសិទ្ធភាពផងដែរ ។
បច្ចុប្បន្ននេះ សេដ្ឋកិច្ចរបស់ចិន បានស្តារឡើងវិញ ដោយនឹងនរជាបណ្តើរៗ ។ តាមទិន្នន័យថ្មីបំផុតដែលបានប្រកាសនៅពេលថ្មីៗកន្លងទៅនេះឱ្យដឹងថា នៅខែមករានិងខែកុម្ភៈឆ្នាំនេះ ការស្តារឡើងវិញ នៃសេដ្ឋកិច្ចរបស់ចិនបានល្អ ជាងការប៉ាន់ប្រមាណ ដែលបានតាំងមូលដ្ឋានគ្រឹះ សម្រាប់ការសម្រេចគោលដៅអភិវឌ្ឍន៍ សេដ្ឋកិច្ចនិងសង្គមរបស់ចិនពេញមួយឆ្នាំ ។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានវាយតម្លៃថា ក្នុងបរិបទដែលជំងឺកូវីដ១៩ បន្តរីករាលដាល សេដ្ឋកិច្ច របស់ចិន គឺមានសន្ទុះយ៉ាងខ្លាំងក្នុងដើមឆ្នាំនេះ ។
ក្នុងនោះ ការស្តារឡើងវិញក្នុង វិស័យប្រើប្រាស់គឺត្រូវបាន កែលម្អយ៉ាងជាក់ច្បាស់ ។ ពីខែមករាដល់ខែកុម្ភៈឆ្នាំនេះ ទំហំសរុបនៃការលក់រាយ ទំនិញប្រើប្រាស់ក្នុងសង្គមចិន បានកើនឡើង៦.៧ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នា នានៃឆ្នាំ២០២១ ដែលខ្ពស់ជាងការប៉ាន់ប្រមាណ ជា៣ភាគរយរបស់សេដ្ឋវិទូ ដែលបានផ្តល់បទសម្ភាសន៍ ជាមួយទីភ្នាក់ងារព័ត៌មាន Bloomberg នៅពេលកន្លងទៅនេះ ។
ក្រៅពីនេះ នៅខែមករានិងខែកុម្ភៈឆ្នាំនេះ វិស័យផលិតកម្ម ឧស្សាហកម្ម ការវិនិយោគ និងការនាំចេញ នាំចូលរបស់ចិនជាដើមសុទ្ធ តែសម្រេចកំណើនលឿនបង្គួរ ព្រមពេលជាមួយគ្នានេះ បានរក្សាស្ថិរភាព ក្នុងវិស័យឱកាស ការងារនិងតម្លៃទំនិញ ។ ការនេះបានបង្ហាញថា ដំណើរការសេដ្ឋកិច្ច របស់ចិនបានរក្សានិន្នាការ ដែលមានភាពរីកចម្រើន ប្រកបដោយស្ថិរភាព ហើយនិន្នាការទូទៅ នៃសេដ្ឋកិច្ចចិន ដែលមានភាពល្អប្រសើរ និងមានស្ថិរភាពក្នុងរយៈពេលយូរមិនកែប្រែទេ ។ នេះគឺជាមូលហេតុដែលរដ្ឋាភិបាលចិន បានកំណត់ការប៉ាន់ប្រមាណកំណើន សេដ្ឋកិច្ចឆ្នាំនេះនៅត្រង់ប្រហែល៥.៥ភាគរយ និងសម្រេចបាននូវ “កំណើនល្បឿនមធ្យម និងលឿនលើមូលដ្ឋានខ្ពស់” ។
ពិតមែនតែជំងឺកូវីដ១៩ នៅតែបន្តរីករាលដាលនៅទូទាំងពិភពលោក នាពេលបច្ចុប្បន្ននេះ ស្ថានការណ៍ពិភពលោក មានភាពច្របូកច្របល់និងមូលដ្ឋាន នៃសេដ្ឋកិច្ចរបស់ចិន ក្នុងការ បន្តស្តារឡើងវិញ មិនសូវរឹងមាំ ក៏ដោយ ក៏ប៉ុន្តែចន្លោះនិងឧបករណ៍ នៃគោលនយោបាយ ម៉ាក្រូ របស់ចិនបានត្រៀម លក្ខណៈយ៉ាងគ្រប់គ្រាន់ ។ ទីផ្សារបានរំពឹង ទុកជាទូទៅថា កម្លាំងគាំទ្រការលំ នឹងកំណើន ជាបន្តបន្ទាប់របស់ចិន នឹងមិនប្រែខ្សោយនោះទេ ។ ចំណែកប្រព័ន្ធហិរញ្ញវត្ថុ ដែលបានផ្តល់កម្លាំង ជំរុញដល់អង្គភាព សេដ្ឋកិច្ចពិត ឱ្យកាន់តែល្អប្រសើរ វានឹងជំរុញការវិលជុំយ៉ាងល្អ ប្រសើរនឹងការពារ សេដ្ឋកិច្ចប្រទេសចិន ឱ្យទទួលបានការអភិវឌ្ឍប្រកប ដោយភាពរឹងមាំ ស្ថិរភាពនិងនិរន្តរភាព ក៏ដូចជាជំរុញឱ្យបញ្ជូនភាពកក់ក្តៅ និងរស់រវើកក្នុងការស្តារសេដ្ឋកិច្ចចិនឡើង វិញទៅដល់ទូទាំងពិភពលោក ផងដែរ ៕