ព័ត៌មានអន្តរជាតិ

ចិន ប្រកាសអំពីអ្នកស្លាប់ លើកដំបូងដោយសារជំងឺកូវីដ-១៩ ក្រោយពីស្ងប់ស្ងាត់ អស់រយៈពេលជាង១ឆ្នាំមកនេះ 

សៀងហៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ថាប្រទេសចិនដីគោកបានរាយការណ៍ ពីការស្លាប់ដោយសារជំងឺកូវីដ-១៩ជាលើកដំបូងរបស់ខ្លួន ក្នុងរយៈពេលជាង១ឆ្នាំគិតត្រឹមថ្ងៃសៅរ៍នេះបានឱ្យដឹងថា ករណីនេះត្រូវបានធ្វើការបង្ហោះនៅលើគេហទំព័រ របស់គណៈកម្មាធិការសុខភាពជាតិ ។

ការស្លាប់ទាំង២នាក់បានកើតឡើងនៅក្នុងតំបន់ Jilin ភាគឦសានរបស់ប្រទេសចិន ដែលមានព្រំប្រទល់ជាប់ប្រទេសកូរ៉េខាងជើង និងរុស្ស៊ី ដែលចំនួនករណីមានចំនួនច្រើនជាង២/៣នៃការឆ្លងក្នុងស្រុកសរុប ។

ប្រទេសចិន បានរាយការណ៍ថា មានអ្នកស្លាប់២នាក់សម្រាប់ពេញមួយឆ្នាំ២០២១ ដោយមួយលើកចុងក្រោយបានចុះឈ្មោះនៅថ្ងៃទី២៥ ខែមករា ។

ប្រទេសនេះបានរាយការណ៍ ពីករណីឆ្លងមេរោគឆ្លងថ្មីចំនួន២.២២៨នាក់គិតត្រឹមថ្ងៃទី១៨ ខែមីនា ធៀបនឹង២.៤១៦នាក់មួយថ្ងៃមុន ។

ក្នុងចំណោមករណីថ្មី២.១៥៧នាក់ត្រូវបានចម្លងក្នុងស្រុក បើធៀបនឹង២.៣៨៨នាក់មួយថ្ងៃមុន ដោយ៧៨ភាគរយបានកើតឡើងនៅក្នុងខេត្ត Jilin និងកន្លែងផ្សេងទៀតត្រូវបានរកឃើញនៅក្នុងខេត្ត Fujian ភាគអាគ្នេយ៍ និងខេត្ត Guangdong ភាគខាងត្បូងក្នុងចំណោមអ្នកដទៃទៀត ។

ចំនួនករណីមិនបញ្ចេញរោគសញ្ញាថ្មី ដែលប្រទេសចិន មិនបានចាត់ថ្នាក់ជាករណីដែលបានបញ្ជាក់នោះ មានចំនួន១.៨២៣នាក់ធៀបនឹង១.៩០៤នាក់មួយថ្ងៃមុន ។

ចំនួនអ្នកស្លាប់បានកើនឡើងដល់៤.៦៣៨នាក់ ។

គិតត្រឹមថ្ងៃទី១៨ ខែមីនា ប្រទេសចិន ដីគោកបានបញ្ជាក់ពីករណីចំនួន១២៨.៤៦២នាក់ ៕

To Top