ព័ត៌មានអន្តរជាតិ

Breaking News៖ កូរ៉េខាងជើង បាញ់មីស៊ីលជាច្រើនគ្រាប់ ចូលសមុទ្រលឿង ក្រោយស្ងប់ស្ងាត់មួយរយៈ

បរទេស៖ មន្ត្រីយោធានៅទីក្រុងសេអ៊ូល បាននិយាយថា ប្រទេសកូរ៉េខាងជើងហាក់ដូចជា បានបាញ់មីស៊ីលចំនួន៤គ្រាប់ ចូលទៅក្នុងសមុទ្រ លឿងកាលពីព្រឹកថ្ងៃអាទិត្យ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីយោធាកូរ៉េខាងត្បូង បានប្រាប់ទីភ្នាក់ងារ សារព័ត៌មានយ៉ុនហាប់ថា “មានការបាញ់ដែលគេជឿថា ជាគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ ចេញពីជើងទម្រមីស៊ីលជាច្រើន របស់កូរ៉េខាងជើង នៅព្រឹកនេះ”។

លោកបានបន្ថែមថា «យើងកំពុងរក្សាជំហរ ត្រៀមការពាររបស់យើង ខណៈដែលតាមដានការអភិវឌ្ឍ ដែលទាក់ទងគ្នាយ៉ាងជិតស្និទ្ធ»។

យោងតាមរបាយការណ៍បានឱ្យដឹងថា ការបាញ់ចំនួន៤គ្រាប់ ត្រូវបានបាញ់ ក្នុងរយៈពេលមួយម៉ោងពីទីតាំង ដែលមិនបានបញ្ជាក់នៅក្នុងខេត្ត Pyongan របស់ប្រទេសកូរ៉េខាងជើង ដោយគ្រាប់ផ្លោងបានធ្លាក់នៅសមុទ្រលឿង។ ក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង បានបើកកិច្ចប្រជុំអនុក្រសួងជាបន្ទាន់បន្ទាប់ ពីឧប្បត្តិហេតុនេះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top