ព័ត៌មានអន្តរជាតិ

Update​ ៖ អ៊ុយក្រែនភៀសខ្លួន ពលរដ្ឋស៊ីវិល បានជាង៧០០០នាក់ តាមច្រករបៀង

បរទេស ៖ យោងតាមការ ចេញផ្សាយ របស់ទូរទស្សន៍ BBC បានឲ្យដឹងថាពលរដ្ឋអ៊ុយក្រែន ប្រមាណជា៧២៩៥នាក់ ត្រូវបានភៀសខ្លួន ចេញពីទីតាំងនិងទីក្រុង ដែលរុស្សី បានកាន់កាប់ហើយគិតត្រឹមថ្ងៃ អាទិត្យម្សិលមិញនេះ តាមរយៈច្រករបៀង ដែលត្រូវបានរៀបចំ ឡើងដោយភាគីទាំងពីរ ។

ការប្រកាសអះអាង ដែលត្រូវបានធ្វើឡើងដោយឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Iryna Vereshchuk ហើយលោកស្រី បានបញ្ជាក់ដែរថា មកដល់ពេលនេះ ច្រកផ្លូវសុវត្ថិភាព ចំនួន៤នៃច្រកផ្លូវសុវត្ថិភាពទាំង៧ ដែលបានបង្កើតឡើងនោះគឺកំពុងដំណើរការ។

គួរឲ្យដឹងដែរថា គិតត្រឹមទីក្រុង Mariupol ដែលត្រូវបានគ្រប់គ្រងទាំងស្រុង ដោយរុស្សីនោះពលរដ្ឋអ៊ុយក្រែន ប្រមាណជា៣៩៨៥នាក់ ត្រូវបានជន្លៀសចេញ រួចរាល់ហើយពេលនេះ រដ្ឋាភិបាល អ៊ុយក្រែន ក៏បានបញ្ជូន រថយន្តក្រុង ប្រមាណជា៥០គ្រឿង ផ្សេងទៀតផងដែរ ទៅដល់ទីនោះដើម្បីបន្តការងារជន្លៀសខ្លួន នៅថ្ងៃចន្ទនេះបន្ថែមទៀត ៕

ប្រែសម្រួល៖ស៊ុនលី

To Top