គៀវ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានចុះហត្ថលេខាលើច្បាប់ ដោយបន្លាយពេលវេលា សម្រាប់ច្បាប់អាជ្ញាសឹក នៅក្នុងប្រទេសអ៊ុយក្រែន ។
ច្បាប់នេះបានពន្យារច្បាប់ អាជ្ញាសឹកបច្ចុប្បន្នរយៈពេល៣០ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៦ ខែមីនា ។
ក្រុងគៀវបានដាក់ច្បាប់អាជ្ញាសឹក បន្ទាប់ពីរុស្ស៊ី បានបើកប្រតិបត្តិការយោធាពិសេសប្រឆាំង នឹងអ៊ុយក្រែនកាលពីថ្ងៃទី២៤ កុម្ភៈ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា