ក្រុមជើងឯក កីឡាអេឡិចត្រូនិករបស់កម្ពុជា ត្រូវបានប្រកាសរកឃើញ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ រយៈពេលពីរថ្ងៃក្នុងព្រឹត្តិការណ៍ Road to SEA Games កាលពីចុងសប្តាហ៍កន្លងទៅនេះ ដែលរៀបចំដោយក្រុមហ៊ុន Cellcard និងសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) ដោយមានការគាំទ្រ ពីក្រសួងអប់រំ យុវជន និងកីឡា ( MOEYS) និងគណៈកម្មាធិការជាតិអូឡាំពិក(NOCC)។
ក្នុងប្រភេទកីឡារបស់ហ្គេម PUBG Mobile ក្រុម Kill Enemy បានទទួលចំណាត់ថ្នាក់លេខមួយ ខណៈពេលដែលក្រុម Angkor PUBG ទទួលបានចំណាត់ថ្នាក់លេខ ពីរ។ នៅក្នុងប្រភេទកីឡារបស់ហ្គេម Mobile Legends Bang Bang (MLBB) ក្រុមBurn X Flash គឺជាអ្នកនាំមុខគេ បន្ទាប់ពី ក្រុម Seeyousoon ។ អ្នកឈ្នះក្នុងក្រុម MLBB ឥឡូវនេះនឹងបញ្ចូលគ្នា ជាក្រុមតែមួយហើយទទួលបានការបណ្តុះបណ្តាល វិជ្ជាជីវៈមុននឹងឈានចូល ដល់ថ្ងៃប្រកួតសស៊ីហ្គេម នៅប្រទេសវៀតណាម ខាងមុខនេះ។
អត្តពលិកអនឡា ញកំពូលទាំងប្រាំ ឬប្រាំមួយរូបនឹងទៅចូលរួមប្រកួតកីឡាស៊ីហ្គេម នៅទីក្រុងហាណូយ ប្រទេសវៀតណាមក្នុងខែឧសភា ដើម្បីប្រកួតប្រជែង ដណ្តើមមេដាយនៅក្នុងស៊ីហ្គេម លើកទី៣១។ នេះនឹងជាលើកទីពីរ ដែលកីឡាអេឡិចត្រូនិកជា ព្រឹត្តិការណ៍ផ្លូវការ នៅក្នុងការប្រកួត។ មេដាយកីឡាអេឡិចត្រូនិក ចំនួនបីនឹងត្រូវបានធ្វើជាម្ចាស់ផ្ទះរួមទាំង PUBG Mobile និងMLBB ។
កាលពីថ្ងៃទី 19 និង 20 ខែកុម្ភៈ កន្លងទៅនេះ អត្តពលិកហ្គេមអនឡាញជាច្រើននាក់ បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Road to Seagame នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ។ ពួកគេបានប្រជែង យកតំណែងកំពូលក្នុងហ្គេម ពីរប្រភេទគឺ PUBG Mobile និងMLBB ។ នេះគឺជាព្រឹត្តិការណ៍ចុងក្រោយ នៅក្នុងការប្រកួតដ៏ធំ ដែលដំណើរការពីថ្ងៃទី 27 ខែមករា ដល់ថ្ងៃទី 19 ខែកុម្ភៈ ហើយឃើញក្រុមចំនួន 160 ចុះឈ្មោះចូលរួម ក្នុងការប្រកួតនេះ។
បន្ថែមពីលើកិត្យានុភាព តំណាងឱ្យប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ អ្នកឈ្នះទទួលបានរង្វាន់ សរុបចំនួន 72 លានរៀល (36 លានរៀល សម្រាប់ប្រភេទហ្គេមនីមួយៗ) ព្រមទាំងទទួលបានគ្រាប់ពេជ្រ ( Diamond) របស់ MLBB ជាង 30,000 គ្រាប់ផងដែរ។
នាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាត លោក Simon Perkins បាននិយាយថា “យើងពិតជាមានមោទនភាពណាស់ ដែលអាចផ្តល់ឱកាសដ៏អស្ចារ្យនេះ ជូនដល់ក្រុមជើងឯករបស់យើង។ យើង ជូនពរ ពួកគាត់ឲ្យ មាន សំណាង ក្នុងការប្រកួត ស៊ីហ្គេមខាងមុខនេះហើយ ពិតជាចង់ឃើញ ពួកគេ នាំមេដាយមកប្រទេសកម្ពុជា អោយបាន»។
តំណាងក្រុម Kill Enemy ដែលជាម្ចាស់ជ័យលាភីនៃហ្គេមប្រភេទ PUBG បាននិយាយថា “នេះគឺពិតជាអស្ចារ្យណាស់ដែលក្រុមខ្ញុំបាទបានឈ្នះ លើការប្រកួតនេះ ហើយពួកយើងពិតជារំភើបខ្លាំងណាស់ ដែលបានចូលរួមប្រកួតកីឡាស៊ីហ្គេម នៅប្រទេសវៀតណាម។ ពួកយើង ពិតជាចង់ធ្វើឱ្យប្រទេសរបស់យើង មានមោទនភាពខ្លាំងណាស់ ហើយក៏សូមអរគុណដល់ Cellcard ដែលធ្វើជួយជ្រោមជ្រែងឲ្យពួកយើងធ្វើទៅរួច វាពិតជាហួសពីក្តីស្រមៃដ៏របស់យើង»។
ម្ចាស់ជ័យលាភី នៃប្រភេទហ្គេម MLBB គឺក្រុម Burn X Flash បានបន្ថែមថា ការប្រកួតប្រជែង គឺពិតជាអស្ចារ្យណាស់។ “ខ្ញុំពិតជារីករាយណាស់ ដែលឃើញកីឡាអេឡិចត្រូនិករនៅកម្ពុជា កាន់តែមានប្រជាប្រិយភាព ហើយវាអាស្រ័យ លើការប្រកួតប្រជែងបែបនេះ ដែលសហគមន៍របស់យើងអាចរីកចម្រើន”។
ក្នុងអំឡុងពេលើនៃការប្រកួត រយៈពេលពីរថ្ងៃនេះ ដៃគូសហការរបស់សែលកាត គឺភេសជ្ជៈប៉ូវកម្លាំងស្ទីង (Sting) បានចែកជូនដល់ក្រុមប្រកួត និងទទួលបានរង្វាន់យ៉ាងច្រើន។ នេះក៏រួមបញ្ចូលគ្រាប់ពេជ្រ របស់ MLBB ដល់អ្នកគាំទ្រហ្គេម និងអតិថិជនរបស់Cellcard ដែលបានទិញស៊ីមកាតថ្មី។
ដំណើរទៅកាន់ ការប្រកួតកីឡាស៊ីហ្គេម គឺជាផ្នែកនៃរបៀបវារៈរបស់ សែលកាត ដើម្បីគាំទ្រ ចិញ្ចឹមបីបាច់ និងពង្រីកប្រភេទកីឡានិងកីឡាអេឡិចត្រូនិករបស់កម្ពុជា។ ចាប់តាំងពីឆ្នាំ 2019 មក សែលកាតបានចាប់ផ្តើម បង្កើតផលិតផល និងសេវាកម្ម ប្រកបដោយភាពច្នៃប្រឌិត និងការដំណើរការការប្រកួតជាទៀងទាត់ ជាមួយនឹងការសហការគ្នាផ្តាច់មុខជាមួយ EFC ។
លោក Simon ក៏បានបន្ថែមទៀតថា “សហគមន៍កីឡាអេឡិចត្រូនិក បន្តរីកចម្រើនទូទាំងប្រទេស។ យើងនឹងខិតខំបន្ត អភិវឌ្ឍវិស័យនេះ និងផ្តល់ឱកាសបន្ថែមទៀត សម្រាប់ សហគមន៍កីឡាអេឡិចត្រូនិក របស់កម្ពុជា ដើម្បីទទួលស្គាល់ នៅលើឆាកអន្តរជាតិ» ។
លោក ជា ច័ន្ទបរិបូរណ៍ ជាប្រធានសហពន្ធ័ EFC បានមានប្រសាសន៍ថា “នេះគឺជាជំហានមួយទៀត ឆ្ពោះទៅរកកម្ពុជាក្នុងការបង្កើតក្រុមកីឡាអេឡិចត្រូនិក ដើម្បីទទួលបានមេដាយ។ នេះជាផ្នែកមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍការកសាងសមត្ថភាព ការបំផុសគំនិតនិងការលើកកម្ពស់ កីឡាអេឡិចត្រូនិក ក្នុងប្រទេសកម្ពុជា ឱ្យរីកចម្រើនទៅកម្រិត អន្តរជាតិ»៕