ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង ៖ វាលឿនពេក ក្នុងការនិយាយ ពីជំនួបកំពូលរវាងលោក Zelensky និងលោកពូទីន

ម៉ូស្គូ ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា វាលឿនពេក ក្នុងការនិយាយអំពីជំនួប រវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី ព្រោះថាមិនទាន់មានដំណោះស្រាយណាមួយ នៅក្នុងកិច្ចចរចា សន្តិភាពនៅឡើយ។

លោក Peskov បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា “ដើម្បីអាចពិភាក្សាអំពីកិច្ចប្រជុំ ដែលអាចធ្វើទៅបាន រវាងប្រធានាធិបតីទាំងពីរ អ្នកត្រូវតែធ្វើកិច្ចការ ផ្ទះរបស់អ្នកជាមុនសិន នោះគឺអ្នកត្រូវធ្វើ និងយល់ព្រមលើលទ្ធផល នៃការចរចា” ។

លោកបានលើកឡើងថា “រហូតមកដល់ពេលនេះ មិនទាន់មានវឌ្ឍនភាពសំខាន់ណា មួយត្រូវបានធ្វើឡើងនោះទេនៅក្នុងដំណើរការចរចា ហើយប្រធានាធិបតី ក៏មិនទាន់មានកិច្ចព្រមព្រៀង ដើម្បីអនុម័តនៅឡើយ”។

គណៈប្រតិភូ អ៊ុយក្រែន និង រុស្ស៊ី បានធ្វើការចរចា ចំនួន៣លើក ដោយផ្ទាល់ នៅក្នុងប្រទេស បេឡារុស្ស ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដើម្បីស្វែងរកដំណោះស្រាយ ដែលអាចកើតមាន នៃជម្លោះបច្ចុប្បន្ន ។ ភាគីទាំងពីរ បានចាប់ ផ្តើមការចរចា ជុំទី៤ របស់ខ្លួន តាម រយៈ ខ្សែ វីដេអូ នៅ ថ្ងៃ ទី១៤ ខែ មីនា ។

កាលពីថ្ងៃពុធទីប្រឹក្សា ប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បានលើកឡើងថា លោកប្រធានាធិបតី Zelensky អាចនឹងជួបពិភាក្សា ជាមួយលោក ពូទីន នៅប៉ុន្មានថ្ងៃខាងមុខនេះ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top