បរទេស៖ អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បាននិយាយថា លទ្ធភាពរបស់ប្រធានាធិបតីអាមេរិក Joe Biden ធ្វើទស្សនកិច្ចនៅអ៊ុយក្រែន “មិនត្រូវបានពិនិត្យពិច្ច័យនោះទេ” ប៉ុន្តែមានហេតុផលមួយចំនួននៅពីក្រោយការសម្រេចចិត្តមិន “ចូលទៅក្នុងតំបន់សង្រ្គាម” ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា លោកស្រី Psaki បាននិយាយនៅពេលត្រូវបានសួរក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃច័ន្ទប្រសិនបើការធ្វើដំណើរទៅកាន់អ៊ុយក្រែនត្រូវបានគេពិចារណាថា “យើងមិនបានស្វែងរកជម្រើសនេះទេ” ។
លោកស្រី Jen Psaki ក៏បានបង្ហោះលើ Twitter កាលពីថ្ងៃអាទិត្យ ដើម្បីបញ្ជាក់យ៉ាងច្បាស់ថា លោក Biden «គ្មានគម្រោងធ្វើដំណើរទៅអ៊ុយក្រែនទេ»។ អ្នកនាំពាក្យសេតវិមានរូបនេះ បាននិយាយថា សម្រាប់ប្រធានាធិបតីរូបណាក៏ដោយ ការធ្វើដំណើរចូលទៅក្នុងតំបន់សង្រ្គាម ទាមទារមិនត្រឹមតែការគិតគូរពីសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែ “ធនធានដ៏ធំសម្បើមនៅលើដី ដែលតែងតែជាកត្តាមួយ”៕