គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារ ប្រជាជនអ៊ុយក្រែនរាប់ពាន់នាក់ បានព្យាយាមគេចចេញ ពីការឡោមព័ទ្ធដ៏អាក្រក់ នៅក្រុង Mariupol ខណៈដែលរុស្ស៊ី បានវាយលុកទីក្រុង ដោយគ្រាប់បែក ហើយអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យទីក្រុងម៉ូស្គូ បញ្ចប់សង្រ្គាមរបស់ខ្លួន គឺ “មិនអាចឈ្នះបានទេ” ។
ក្រុងកំពង់ផែយុទ្ធសាស្ត្រ នៅលើសមុទ្រ Azov បានទទួលរងការបាញ់ផ្លោង មិនឈប់ឈរ ប៉ុន្តែមន្ត្រីអ៊ុយក្រែនបានឲ្យដឹងថា វាមិនទាន់ត្រូវបាន ដណ្តើមបាននៅឡើយទេ ខណៈដែលការឈ្លានពានរបស់រុស្ស៊ី ដែលបានចាប់ផ្តើមជិតមួយខែមុន បានពុះកញ្ជ្រោលដល់ទីបញ្ចប់ ។
មនុស្សដែលបានរត់គេចពីក្រុង Mariupol បានពណ៌នាថា វាជា “ឋាននរកដ៏ត្រជាក់ដែលពោរពេញ ដោយសាកសព និងអគារដែលត្រូវបានបំផ្លាញ” នេះបើយោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានឲ្យដឹងដូច្នេះ ។
លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងនៅក្នុងសុន្ទរកថា ប្រចាំនាពេលល្ងាចរបស់លោកថា ក្រុមមួយដែលបានភៀសខ្លួន តាមផ្លូវមនុស្សធម៌ ដែលបានព្រមព្រៀងគ្នានោះ “ត្រូវបានចាប់ខ្លួន ដោយអ្នកកាន់កាប់តំបន់” ។
គាត់បានថ្លែងថា “មានមនុស្សប្រហែល ១០០.០០០នាក់ នៅក្នុងទីក្រុង ហើយស្ថិតក្នុងស្ថានភាពអមនុស្សធម៌ នៅក្នុងការបិទផ្លូវទាំងស្រុង គ្មានអាហារ គ្មានទឹក គ្មានថ្នាំសង្កូវ ស្ថិតនៅក្រោមការបាញ់ផ្លោង ឥតឈប់ឈរ ។
ខណៈដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការធ្វើដំណើរ ទៅកាន់ទ្វីបអឺរ៉ុប ក្នុងសប្តាហ៍នេះ ដើម្បីដោះស្រាយវិបត្តិដែលប្រថុយប្រថាន ដល់ជម្លោះពិភពលោក ។
លោក Antonio Guterres អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យរុស្ស៊ីបញ្ចប់ “សង្រ្គាមមិនសមហេតុផល” របស់ខ្លួន ។
គាត់បានថ្លែងថា “បើសិនជាក្រុង Mariupol ដួលរលំ ក៏អ៊ុយក្រែន មិនអាចដណ្តើមយក អ្វីមកវិញបានដែរ ដូចជា ក្រុង ដងផ្លូវ និងផ្ទះសម្បែងជាដើម ៕ ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា