ព័ត៌មានអន្តរជាតិ

រុស្សី សម្រេចបិទ Google News បន្ថែមមួយទៀត

បរទេស៖ ទីបំផុតប្រទេសរុស្សីបានឈាន ទៅដល់ការសម្រេចចិត្តបិទ Google News មួយទៀតហើយក្រោយបានចោទ ប្រកាន់ថាទីនេះបានចែកចាយ ព័ត៌មានមិនពិតអំពី កងកម្លាំងយោធារបស់ខ្លួន ដែលប្រឆាំងទៅនឹង ប្រទេសអ៊ុយក្រែន។

Google News បានក្លាយទៅជាវេបសាយ ចុងក្រោយដែលត្រូវបានរុស្សី ប្រកាសបិទនេះបើយោងតាម ការចេញផ្សាយរបស់
rt.com ទោះបីជា Google News ធ្លាប់បានផ្អាកដំណើររបស់ខ្លួន ទាំងស្រុងនៅក្នុងប្រទេសរុស្សី តាំងតែពិថ្ងៃទី២២ ខែកុម្ភមកក្តី ។

ក្រុមអ្នកតាក់តែងច្បាប់ របស់រុស្សីបានបញ្ជាក់បែបនេះថា ប្រភពព័ត៌មានរបស់អាមេរិក មួយនេះគឺជាទីកន្លែងដែល បានផ្តល់នូវព័ត៌មានជាច្រើនប្រភេទដែលមានពោរពេញ ទៅដោយព័ត៌មានមិនគួរឲ្យ ទុកចិត្តឡើយជាពិសេសព័ត៌មាន ស្តីអំពីប្រតិបត្តិការយោធាពិសេស របស់រុស្សីទៅលើប្រទេសអ៊ុយក្រែន ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top