បរទេស៖ មេបញ្ជាការយោធារុស្ស៊ី ជាន់ខ្ពស់ទទួលបន្ទុកកិច្ចការងារនុយក្លេអ៊ែរ និងការការពារប្រឆាំងទៅនឹង អាវុធគិមីសាស្ត្រ លោក Igor Kirillov បានធ្វើការ ចោទប្រកាន់សាជាថ្មីមួយទៀត កាលពីថ្ងៃម្សិលមិញថា សហរដ្ឋអាមេរិក ពិតជាមានការពាក់ព័ន្ធទៅនឹង ការធ្វើតេស្តនិងធ្វើពិសោធគិមី ច្រើនប្រភេទ ទៅលើក្រុមអ្នកស្ម័គ្រចិត្ត ដែលជាយោធា របស់អ៊ុយក្រែន។
ការចោទប្រកាន់សាជាថ្មីនេះ ត្រូវបានយកមកចេញផ្សាយ ដោយ rt.com ហើយពោលគឺកើតឡើង នៅក្រោយពេលដែលរុស្ស៊ីក៏ធ្លាប់ បានធ្វើការចោទប្រកាន់ដែរថា គម្រោង UP-8 ដែលមានការចូលរួមពីអ៊ុយក្រែន ដែលជាម្ចាស់ផ្ទះនិងអាមេរិកផង កាលពីដើមខែកន្លងមក។
មន្ត្រីយោធារុស្ស៊ីរូបនេះ បានបញ្ជាក់បែបនេះថា៖ ពួកយើងនឹងនៅតែបន្តបង្ហាញ ព័ត៌មានចេញពីការងារស្រាវជ្រាវ និងស៊ើបអង្កេតរបស់យើង ជាពិសេសទៅលើកងកម្លាំង យោធាអ៊ុយក្រែន ដែលមានការពាក់ព័ន្ធ ទៅនឹងថ្នាំពិសោធទាំងនោះ និងក៏ដូចជាសកម្មភាពទាំងឡាយ របស់អាមេរិកចំពោះយោធា នៅបរទេសទាំងអស់ផង។
លោកបន្តថា៖ យោងតាមការទិន្នន័យ ដែលទទួលបានដែលធ្លាប់ត្រូវបានចេញផ្សាយ ដោយសារព័ត៌មានប៊ុយហ្គារី កន្លងមបានបញ្ជាក់ថាយោធាអ៊ុយក្រែន យ៉ាងហោចណាស់២០នាក់ បានបាត់បង់ជីវិត ក្រោយទទួលយកការពិសោធ និងប្រមាណជា២០០នាក់ទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិត៕
ប្រែសម្រួល៖ស៊ុនលី