ព័ត៌មានអន្តរជាតិ

ឥណ្ឌា បន្តបដិសេធអាមេរិក ក្នុងការព្យាយាមដាក់ឲ្យរុស្សី នៅដាច់ដោយឡែកពីអន្តរជាតិ

បរទេស៖ គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ ប្រទេសឥណ្ឌានៅតែបានបន្ត ជំហរបដិសេធមិនធ្វើតាមការ អំពាវនាវរបស់អាមេរិកឡើយ ដើម្បីអាចដាក់ឲ្យរុស្សី នៅដាច់ដោយឡែកម្នាក់ឯង កាន់តែឆ្ងាយពីសហគមន៍អន្តរជាតិ តាមរយៈការបញ្ជាទិញប្រេងឆៅ ជាច្រើនលើកពីរដ្ឋាភិបាលក្រុងមូស្គូ មិនខ្វល់ទៅនឹងរដ្ឋាភិបាល ក្រុងវ៉ាស៊ិនតោនឡើយ។

យោងតាមការចេញផ្សាយរបស់ rt.com បានឲ្យដឹងថាប្រទេសឥណ្ឌា និងក្រុមហ៊ុនប្រេងហ្គាស ធំបំផុតរបស់ខ្លួន IOC បានបញ្ជាទិញប្រេងឆៅដល់ទៅ ៣លានបារ៉ែលសាជាថ្មីម្តងទៀត កាលពីថ្ងៃពុធប៉ុន្តែប្រតិបត្តិការ ទិញលក់នេះគឺត្រូវធ្វើឡើងតាមរយៈ ក្រុមហ៊ុនអ្នកជួញដូររបស់អឺរ៉ុប Vitol ជាមួយនឹងតម្លៃបញ្ចុះភាគរយ ដ៏ច្រើនសន្ធឹកមួយដែលមិនត្រូវបាន បញ្ចេញជាសាធារណៈនោះឡើយ។

ប្រភពដដែលបានឲ្យដឹងដែរថា នេះគឺជាការបញ្ជាទិញលើកទី២ ហើយដោយឥណ្ឌាគិតចាប់តាំងតែ ពីរដ្ឋាភិបាលអាមេរិក និងបណ្តារដ្ឋាភិបាលលោកខាងលិច បានប្រកាសដាក់ការរឹតត្បិត និងទណ្ឌកម្មនានាប្រឆាំងទៅនឹងរុស្សីហើយ ហើយក៏បានតែងតែអំពាវនាវ ឲ្យរដ្ឋាភិបាលក្រុងញូវដេលី ដើម្បីចូលរួមក្នុងសកម្មភាពនេះផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top