ព័ត៌មានជាតិ

លេខទូរសព្ទ សម្រាប់រាយការណ៍បន្ទាន់ ពាក់ព័ន្ធបទល្មើសនេសាទ នៅបឹងទន្លេសាប

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តី ប្រកាសព័ត៌មាន ស្តីពីប្រព័ន្ធទូរស័ព្ទ ទាន់ហេតុការណ៍ សម្រាប់រាយការណ៍ បទល្មើសជលផល ជាក់ស្តែង។

លេខទូរស័ព្ទសម្រាប់រាយការណ៍រួមមាន៖ ០១២ ៩៩៥ ៦៦៥, ០១៧ ៧៣៥ ១៦៩, ០១២ ៨៧១ ០៧១។

សូមរំលឹកថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ បានដាក់បទបញ្ជាឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយកងកំលាំងប្រដាប់អាវុធ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តដែលនៅជាប់បឹងទន្លសាប (កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយ មានជ័យ សៀមរាប និងកំពង់ធំ) ដើម្បីចាត់វិធានការជាបន្ទាន់ធ្វើការទប់ស្កាត់ និងបង្គ្រាបបទល្មើសនេសាទ លើផ្ទៃបឹងទន្លេសាប ។

បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាឱ្យចុះបង្រ្កាប ក្រុមឈ្មួញទុច្ចរិត ដែលបំផ្លិចបំផ្លាញត្រី និងធនធានធម្មជាតិ នៅបឹងទន្លេសាប ប្រជាពលរដ្ឋទូទាំងនគរ បានបង្ហាញការគាំទ្រ និងសាទរយ៉ាងខ្លាំង ៕

To Top