ពោធិសាត់ : មនុស្សប្រុសស្រី ៤នាក់ត្រូវបានកម្លាំង នគរបាល នៃអធិការដ្ឋានស្រុកវាលវែង ធ្វើការឃាត់ខ្លួនដោយពាក់ព័ន្ធ នឹងការបើកលេងល្បែងស៊ីសងខុសច្បាប់ ប្រភេទ (ល្បែងយូគី)កាលពីវេលាម៉ោង ២៣ និង ៤៥ នាទីថ្ងៃទី ២៤ ខែ មិនា ឆ្នាំ ២០២២កន្លងមកនេះ។
បើតាមរបាយការណ៍របស់អធិការដ្ឋាននគរស្រុកវាលវែងបានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចនគរបាល បានឃាត់ខ្លួននោះរួមមានះ១ ឈ្មោះមុី ណារី ភេទស្រីអាយុ ៣៣ ឆ្នាំ ២ ឈ្មោះម៉ៅ គឿន ភេទប្រុសអាយុ ៤៦ ឆ្នាំ ៣ ឈ្មោះមុត សំនៀង ភេទស្រីអាយុ ៣៧ ឆ្នាំ និង ទី៤ ឈ្មោះហួន សាម៉េត ភេទស្រីអាយុ ២៤ ឆ្នាំរស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិសាត់ ។
របាយការណ៍ដដែល ក៍បានអោយដឹងទៀតថា បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង ៤ នាក់រួមនឹងវត្ថុតាងមានម៉ូតូចំនួន ៤ គ្រឿង និង សម្ភារះផ្សេងៗទៀតសមត្ថកិច្ចនគរបាល ស្រុកកំពុងកសាងសំណុំ ចាត់ការទៅតាមនិតិវិធី៕