ភ្នំពេញ: តុលាការកំពូលកាលពីព្រឹក ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២២ នេះ បានប្រកាសសាសាដីកា តម្កល់ទោស បុរសជនជាតិចិនម្នាក់ ជាប់ក្នុងពន្ធនាគារ កំណត់១០ ឆ្នាំ ជាប់ទាក់ទងនឹង អំពីឃាតកម្ម ដោយចាក់សម្លាប់បុរសចិន រងគ្រោះម្នាក់ នឹងកាំបិតចិតបន្លែ បណ្តាលឲ្យស្លាប់ យ៉ាងអាណោចអាធម ដោយសារ ជម្លោះពាក្យសម្ដីគ្នា ប្រព្រឹត្ត នៅភូមិទី១ សង្តាត់លេខ២ ក្រុងព្រះសីហនុខេត្តព្រះសីហនុ កាលពីអំឡុងឆ្នាំ ២០២០ ។
លោក និល ណុន ជាប្រធានចៅក្រមជំនុំជម្រះនៃ តុលាការកំពូល បានថ្លែងអោយដឹងថា ទណ្ឌិតរូបនេះ មាន ឈ្មោះ ZHANG KUN ភេទប្រុស អាយុ ២៣ ឆ្នាំ ជាជនជាតិចិន មានទីលំនៅ នៅភូមិទី១ សង្តាត់លេខ២ ក្រុងព្រះសីហនុខេត្តព្រះសីហនុ ។
ចំណែកឯជនរងគ្រោះ មានឈ្មោះ ជូ ចាងឃុន ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិចិនដូចគ្នា មានទីលំនៅ នៅកន្លែងកើតហេតុខាងលើ ។
នៅក្នុងសំណុំរឿងក្តីនេះ សាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃ ទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២១ បានកាត់ទោស ឈ្មោះ Zhang Kun ដាក់ពន្ធនាគារ កំណត់ ៣០ ឆ្នាំ និង ពីបទ : ឃាតកម្មគិតទុកជាមុន ” តាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។
តែ ឈ្មោះ Zhang Kun បានប្តឹងរឧទ្ទរណ៍ខេត្តព្រះសីហនុ ខណៈដែល សាលាឧទ្ធរណ៍ព្រះសីហុន បានសម្រេចកែប្រែទណ្ឌកម្មរបស់គាត់ ពីជាប់គុក ៣០ ឆ្នាំ មកត្រឹម ១០ ឆ្នាំ វិញ ពីបទ: ឃាតកម្ម តាមមាត្រា ១៩៩ នៃច្បាប់ព្រហ្មទណ្ឌ ។
ទណ្ឌិត Zhang Kun ក៏បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត។
ទណ្ឌិត Zhang Kun ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២០ នៅភូមិទី១ សង្តាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បន្ទាប់ពីគាត់ បានចាក់សម្លាប់ជនរងគ្រោះ នៅថ្ងៃកើតហេតុ ៕
ដោយ: លីហ្សា