គៀវ៖ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ថា មន្ត្រីម្នាក់នៅក្រុង Mariupol បានបញ្ជាក់ថា មនុស្សប្រហែល៣០០នាក់បានស្លាប់ នៅក្នុងការវាយប្រហារ កាលពីសប្តាហ៍មុន នៅឯរោងមហោស្រពមួយ ។
ក្រសួងការពារជាតិអង់គ្លេស បានលើកឡើងថា អ៊ុយក្រែន កំពុងកាន់កាប់ទីក្រុងមួយចំនួនឡើងវិញ និងទីតាំងការពាររហូតដល់៣៥គីឡូម៉ែត្រ ស្ថិតនៅភាគខាងកើត នៃទីក្រុងគៀវ ។
លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក គ្រោងនឹងទៅទស្សនាទីក្រុងប៉ូឡូញ ក្បែរព្រំដែនជាមួយអ៊ុយក្រែន ខណៈលោកបញ្ចប់ដំណើរកម្សាន្តនៅអឺរ៉ុប ។
សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានប្រកាសកិច្ចព្រមព្រៀងឧស្ម័នដ៏ធំមួយ ក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែក របស់អឺរ៉ុបលើថាមពលរបស់ប្រទេសរុស្ស៊ី ។
ប៉ូលិសក្នុងតំបន់បានឲ្យដឹងថា ជនស៊ីវិល៤នាក់ ត្រូវបានសម្លាប់បន្ទាប់ពីការវាយប្រហារ របស់រុស្ស៊ី បានវាយប្រហារមជ្ឈមណ្ឌលវេជ្ជសាស្ត្រក្នុងទីក្រុង Kharkov ។
ក្រុង Mariupol ត្រូវបាន “បំផ្លាញ” ហើយនឹងចំណាយពេល “ច្រើនឆ្នាំដើម្បីសាងសង់ឡើងវិញ” អភិបាលក្រុងបានថ្លែងយ៉ាង ដូច្នេះ ។
លោក បៃដិន បានថ្លែងថា សហរដ្ឋអាមេរិក នឹង “ឆ្លើយតប” ប្រសិនបើរុស្ស៊ី ប្រើប្រាស់អាវុធគីមី ឬជីវសាស្រ្តនៅអ៊ុយក្រែន ។
លោក Zelensky ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា អឺរ៉ុប “យឺតពេលបន្តិចហើយ” ដើម្បីបញ្ឈប់ការឈ្លានពាន របស់រុស្ស៊ី ដោយមិនដាក់ទណ្ឌកម្មទីក្រុងម៉ូស្គូ និងការបិទបំពង់បង្ហូរឧស្ម័ន Nord Stream 2 នៅមុនពេលនេះ៕ ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា