អង់ការ៉ា៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan និងសមភាគីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃសុក្រ បានសន្ទនាតាមទូរស័ព្ទ ដើម្បីពិភាក្សាអំពីស្ថានភាព នៅអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
មេដឹកនាំទាំងពីរ បានពិភាក្សាគ្នា អំពីស្ថានភាពនៅលើដី និងដំណាក់កាល នៃការចរចារសន្ដិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន នេះបើយោងតាម សេចក្តីថ្លែងការណ៍ ដែលចេញដោយប្រធានាធិបតីតួកគី។
សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា លោក Erdogan បានប្រាប់ Zelensky ថាលោកបានសង្កត់ធ្ងន់ម្តងទៀត នូវការគាំទ្ររបស់ប្រទេសតួកគី ចំពោះបូរណភាពទឹកដី របស់អ៊ុយក្រែន នៅក្នុងកិច្ចប្រជុំកំពូល របស់មេដឹកនាំអង្គការណាតូ ដែលបានធ្វើឡើងនៅទីក្រុងប្រ៊ុចសែល កាលពីថ្ងៃព្រហស្បតិ៍។
ប្រធានាធិបតីតួកគី បានបញ្ជាក់ថា លោកបានប្រាប់មេដឹកនាំណាតូអំពី “គោលនយោបាយសកម្ម និងជាគោលការណ៍របស់តួកគី និងកិច្ចខិតខំប្រឹងប្រែង ការទូតប្រកបដោយប្រសិទ្ធភាពរបស់ខ្លួន យ៉ាងទូលំទូលាយ”៕ ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
