ព័ត៌មានជាតិ

លោក គន់ គីម ជួបសំណេះសំណាល និងសួរសុខទុក្ខ អតីតយុទ្ធជន ជាជនពិការ ប្រភេទ(ក១) និង(ក២ )ចំនួន ២៤៧ នាក់ ក្នុងខេត្តព្រៃវែង 

ព្រៃវែង៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ អតីតយុទ្ធជន ជាជនពិការ ប្រភេទ(ក១) និង(ក២) ចំនួន ២៤៧ នាក់ ក្នុងព្រៃវែង។ ដោយមានការអញ្ជើញចូលរួម លោកស្រី លៀង ស្រីម៉ុល អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការនគរបាលខេត្ត មេប៉ុស៍ មេឃុំ ជាច្រើនរូប។ 

លោកស្រី លៀង ស្រីម៉ុល អភិបាលរងខេត្ត បានលើកឡើងថា អតីតយុទ្ធជន ជាជនពិការ ទាំងអស់នៃខេត្តព្រៃវែង បានចូលរួមទប់ស្កាត់ការវីករាលដាល នៃជំងឺកូវឹង ១៩ បានទៅចាក់វ៉ាក់សាំងដូសទី១ ដូសទី២ ដួសទី៣ និង ដួសទី៤ ដោយចូលរួមអនុវត្តវិធានកា ៣កុំ ៣ការពារ ជាប់ជាប្រចាំ និងបានជុំរុញឲ្យក្រុមគ្រួសារអតីតយុទ្ឋជន ឲ្យកូនចៅ ដែលមានអាយុចាប់ពី ៣ឆ្នាំឡើងត្រូវទៅចាក់វ៉ាក់សាំង ការពារជំងឺកូវឹង១៩ ឲ្យបានគ្រប់ៗគ្នាតាមលក្ខណៈបច្ចេក ទេសរបស់ក្រសួងសុខាភិបាល នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព ដែលនៅជិតបំផុត។

លោកស្រីបានបន្តថា ជាក់ស្តែងនៅក្នុង អំឡុងពេលបើកកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូង១៩ ទាំង៤លើកកន្លងមកនេះ ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធ ជន ស្រុក/ក្រុង បានចាត់តាំងមេប៉ុស្តិរដ្ឋបាល និងមន្ត្រីប៉ុស្តិជួយដឹកជញ្ជូន សមាជិកអតីតយុទ្ធជនណា ដែលគ្មាន មធ្យោបាយធ្វើដំណើ អ្នកឈឺដើរមិនរួច សុខចិត្តដឹកជញ្ជូនពួកគាត់ ឡើងចាក់វ៉ាក់សាំង តាមគោលដៅ បានកំណត់ និងបានឧបត្ថម្ភជាថវិកាបន្ថែម និងអាហាសម្រន់ទៀតផង។ 

ថ្លែងនៅក្នុងឪកាសនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំបំពេញភារកិច្ចយ៉ាងសកម្ម និងដោយស្ម័គ្រចិត្ត របស់ថ្នាក់ដឹកនាំ សមាគមគ្រប់ថ្នាក់ ធ្វើឲ្យការងារសមាគម មានសន្ទុះវិវឌ្ឍន៍គួរឲ្យកត់សម្គាល់។

លោកទេសរដ្ឋមន្រ្តី  បានណែនាំ ឲ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវបន្តការចុះសួរសុខទុក្ខ អតីតយុទ្ធជន ដើម្បីស្វែងយល់ពីស្ថានភាពជីវភាព សុខភាព និងមានវិធានការជួយពួកគាត់ពេលមានបញ្ហាឲ្យទាន់ពេលវេលា។ ហើយលោកទេសរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់កូន និងចៅ របស់អតីតយុទ្ធជន និងជនពិការ ទាំងអស់នៅខេត្តព្រៃវែង ដែលស្ម័គ្រចិត្តចង់ធ្វើជាកងទ័ពបម្រើប្រទេសជាតិ ផងដែរ។ 

លោកទេសរដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា អ្វីៗដែលសមាជិកអតីតយុទ្ធជនកម្ពុជា ទទួលបានដូចសព្វថ្ងៃនេះ គឺដោយសារប្រទេសយើង មានសន្តិភាព ហេតុនេះទើបយើងត្រូវអរគុណសន្តិភាព និងដឹងគុណ សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាព។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ក៏បានឧបត្ថម្ភដល់អតីតយុទ្ធជន ជនពិការ ចំនួន ២៤៧ នាក់ នៅក្នុងម្នាក់ទទួលបានថវិកាចំនួន ១០ ម៉ឺនរៀលផងដែរ៕

To Top