ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ចោទលោកខាងលិចថា កំសាក

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានចោទប្រកាន់លោកខាងលិចអំពីភាពកំសាកកាលពីថ្ងៃអាទិត្យ ខណៈដែលមន្ត្រីកំពូលម្នាក់ទៀតបាននិយាយថា រុស្ស៊ីកំពុងព្យាយាមបំបែកប្រទេសជាពីរ ដូចជាកូរ៉េខាងជើង និងកូរ៉េខាងត្បូង។

យោងតាមសារព័ត៌មាន Politico ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានធ្វើការអង្វរករយ៉ាងទទូចសម្រាប់យន្តហោះចម្បាំង និងរថក្រោះ ដើម្បីទ្រទ្រង់ការការពារ ខណៈដែលប្រទេសអ៊ុយក្រែននៅតែបន្តប្រយុទ្ធជាមួយកងទ័ពឈ្លានពានរបស់រុស្ស៊ី។

ប្រទេស រុស្ស៊ីឥឡូវនេះនិយាយថា ការផ្តោតសំខាន់របស់ខ្លួនគឺលើការ កាន់កាប់ភាគខាងកើតតំបន់ Donbas ដែលជាការដកថយជាក់ស្តែងពីគោលដៅដែលបានពង្រីកពីមុនរបស់ខ្លួន ប៉ុន្តែអ្វីដែលកំពុងបង្កើនការភ័យខ្លាចគឺការបែកបាក់អ៊ុយក្រែន។

ថ្លែងបន្ទាប់ពីលោកប្រធានាធិបតី Joe Biden បាននិយាយនៅក្នុងសុន្ទរកថាដ៏រំជើបរំជួលមួយថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មិនអាចបន្តកាន់អំណាចបានទេ – ពាក្យដែលសេតវិមានបានស្វែងរកការនិយាយសម្រួលស្ថានការណ៍ភ្លាមៗ លោក Zelenskyy បានរិះគន់លោកខាងលិច អំពីអ្នកណា និងរបៀបប្រគល់យន្តហោះ” និង សព្វាវុធផ្សេងទៀត ខណៈការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីសម្លាប់និងចាប់ជនស៊ីវិល៕

ប្រែសម្រួលៈ ណៃ តុលា

To Top