អត្ថបទ

ស្រាបៀរ កម្ពុជា ចេញវីដេអូ Teaser ឲ្យតម្រុយការមកដល់ នូវផលិតផលថ្មី ពុំធ្លាប់មាននៅកម្ពុជា

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ស្រាបៀរ កម្ពុជា ដែលជាផលិតផលដ៏ល្បីមួយ ក្នុងចំណោមផលិតផលជាច្រើនទៀត របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចេញវីដេអូ Teaser ថ្មីនៅលើទំព័រហ្វ៊េសប៊ុកខ្លួន ឲ្យតម្រុយការមកដល់ នូវផលិតផលថ្មីក្នុងពេលឆាប់ៗខាងមុខនេះ។

វីដេអូខ្លីនេះអមជាមួយពាក្យថា៖ «មានអ្វីដែលថ្មីប្លែក និងកាន់តែអស្ចារ្យ ជិតមកដល់ទៀតហើយ! ចាំមើលណា៎ តើជាអ្វីទៅ? ត្រៀមខ្លួនទទួលយកអ្វី ដែលពិសេសពុំធ្លាប់មាន និងដំបូងគេបំផុតនៅកម្ពុជា… ឆាប់ៗនេះ!»។

អ្វីដែលចម្លែកសំខាន់មួយទៀតនោះ គឺការប្រើប្រាស់ពណ៌បៃតង នៅក្នុងវីដេអូ ដែលហាក់ដូចប្លែក ខុសពីអត្តសញ្ញាណពណ៌របស់ស្រាបៀរ កម្ពុជា ដែលតែងតែប្រើពណ៌ក្រហម។ តើផលិតផលថ្មីនេះគឺជាអ្វីទៅ? ហេតុអ្វីបានជាមានពណ៌បៃតង?

ទន្ទឹមនឹងមានការបង្ហោះ Teaser ថ្មីនេះ អ្នកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងថា ក្រុមហ៊ុន កំពុងត្រៀមដាក់លក់ផលិតផលថ្មី ដែលផលិតឡើងដោយប្រើប្រាស់ បច្ចេកវិទ្យាប្លែកអស្ចារ្យ មិនធ្លាប់មានពីមុនមកនៅកម្ពុជា។

អ្នកស្រីបានមានប្រសាសន៍ថា៖ «នៅក្នុងខែមេសាខាងមុខនេះ ទីផ្សារនឹងទទួលបានផលិតផលថ្មី ពិសេសក្រោមស្លាកសញ្ញាម៉ាកស្រាបៀរ កម្ពុជា ដែលត្រូវបានឆ្លងកាត់ ការសិក្សាអស់ជាច្រើនខែឆ្នាំមកហើយ»។

ដូច្នេះ អតិថិជនស្រាបៀរ កម្ពុជា សូមកុំភ្លេចរង់ចាំតាមដានការបង្ហាញ ផលិតផលថ្មីនេះនាពេលដ៏ខ្លីខាងមុខនេះ។

ដើម្បីទស្សនាវីដេអូ Teaser សូមចុចតំណភ្ជាប់ខាងក្រោមនេះ។

សូមតាមដានទំព័រហ្វ៊េសប៊ុកស្រាបៀរ កម្ពុជា CAMBODIA BEER ដើម្បីទទួលបានព័ត៌មានថ្មីតាមរយៈ
https://www.facebook.com/cambodiabeer
ពិសាដោយសារទទួលខុសត្រូវ

To Top