ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (#ARDB) និងសហការី បានទទួលស្វាគមន៍ក្រុមការងារ AFD តំណាងដោយ លោកស្រី Oph–lie BOURHIS (Country Director ប្រចាំប្រទេសកម្ពុជា) ,លោកស្រី Annie TRAN (Regional Senior Investment Officer-Asia Access to Finance & Structured Finance ប្រចាំប្រទេសថៃ) ,លោក Sak Sambath (Consultant) និង លោកស្រី Camille ESPARSA (Project Officer) ។
ក្នុងជំនួបនៃកិច្ចប្រជុំនោះ គឺដើម្បីធ្វើការពិភាក្សាលើការផ្ដល់លទ្ធភាពដល់ក្រុមការងារបច្ចេកទេសរបស់ ARDB ធ្វើការពិភាក្សាបន្តទៅលើយន្តការលម្អិតនៃការអនុវត្តគម្រោង AGREENFI ក្នុងភាពជាដៃគូរវាង AFD និង ARDB ដោយក្នុងនោះគឺ ដើម្បីពង្រឹងនូវវិស័យហិរញ្ញប្បទានបៃតងសម្រាប់ជនបទនៅកម្ពុជាប្រកបដោយចីរភាព។
នៅក្នុងកិច្ចប្រជុំនេះ លោក កៅ ថាច បានឆ្លុះបញ្ចាំងពីឆន្ទៈយ៉ាងមុតមាំក្នុងការចូលរួមដោះស្រាយបញ្ហារបស់កសិករ ក៏ដូចជាសហគមន៍កសិកម្ម តាមរយៈការចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅមូលដ្ឋាន និងការស្វែងយល់ឲ្យច្បាស់អំពីបញ្ហាប្រឈមរបស់ពួកគាត់ ដើម្បីផ្ដល់ដំណោះស្រាយឲ្យចំគោលដៅ។ចំពោះលទ្ធផលនៃកិច្ចពិភាក្សាជាលក្ខណៈបច្ចេកទេសនេះ គឺទទួលបានផ្លែផ្កាជាវិជ្ជមាន និងឆ្លុះបញ្ចាំងពីវឌ្ឍនភាពរបស់គម្រោងក្នុងស្មារតីចូលរួមកិច្ចអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ ក៏ដូចជាការលើកស្ទួយកម្រិតជីវភាពរបស់ប្រជាកសិករផងដែរ៕