ព័ត៌មានអន្តរជាតិ

Update: IEA៖ ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្សី អាចនឹងនាំឲ្យកើតជាវិបត្តិ ថាមពលរបស់សកលលោក

បរទេស៖ ប្រធានទីភ្នាក់ងារ ថាមពលអន្តរជាតិ IEA លោល Faith Briol ដែលមានមូលដ្ឋាននៅក្នុងទីក្រុង ប៉ារីសតាមរយៈការចេញផ្សាយរបស់ rt.com បានព្រមានថាព្រឹត្តិការណ៍ នៅអ៊ុយក្រែននឹងអាចនាំឲ្យ សកលលោកជួប វិបត្តិថាមពលដ៏ធ្ងន់ធ្ងរមួយ។

លោកបន្តបែបនេះថា ខណៈដែលរុស្សីជាអ្នកមាន តួនាទីដ៏សំខាន់នៅក្នុងប្រព័ន្ធ ផ្តល់ថាមពលរបស់សកលលោកនោះ ព្រមទាំង វិបត្តិមនុស្សធម៍ផងវានឹងអាចនាំឲ្យ កើតចេញពីវិបតិ្តថាមពលមួយទៀត ជាមិនខានហើយវាទាមទារ ចាំបាច់នូវការត្រួតពិនិត្យ យ៉ាងយកចិត្តទុកដាក់មួយ ដើម្បីអាចធ្វើការបញ្ចៀសបញ្ហានេះ។

ក្រុមអ្នកឃ្លាំមើលវិស័យ ថាមពលសកលលោកកាលពីសប្តាហ៍មុន បានប្រកាសថា ជំហ៊ានចំនួន១០ ត្រូវបានសម្រេចឡើង ដើម្បីក្នុងគោលបំណង អាចកាត់បន្ថយបញ្ហា តម្លៃប្រេងឡើងថ្លៃ និងធ្វើយ៉ាងណាអាចផលិតប្រេង បានយ៉ាងហោចណាស់ ២,៧លានបារ៉ែល ក្នុងមួយថ្ងៃជាមួយនឹងរយៈពេល ៤ខែជាប់គ្នា ព្រមទាំងផែនការសំខាន់ៗ មួយចំនួនទៀត ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top