ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន៖ អក្សរ Z នៅលើរថក្រោះរុស្ស៊ីមានន័យថា ឧក្រិដ្ឋកម្មសង្រ្គាមរបស់រុស្ស៊ី ការទម្លាក់គ្រាប់បែកលើទីក្រុង ប្រជាជនអ៊ុយក្រែន រាប់ពាន់នាក់ត្រូវបានសម្លាប់

បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba បានជំរុញសហគមន៍សកលលោក ឱ្យហាមឃាត់និមិត្តសញ្ញា ដែលប្រើដោយយោធារុស្ស៊ី ពីព្រោះតាមទស្សនៈរបស់ទីក្រុងគៀវ ដែលវាតំណាងឱ្យការវាយប្រហារយោធា ដែលកំពុងបន្តរបស់ទីក្រុងមូស្គូ មកលើប្រទេសនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Kuleba បានសរសេរនៅលើ Twitter កាលពីថ្ងៃអង្គារថា “ខ្ញុំអំពាវនាវឱ្យរដ្ឋទាំងអស់ដាក់ទោសកំហុស ចំពោះការប្រើប្រាស់និមិត្តសញ្ញា ‘Z’ ជាមធ្យោបាយមួយ ដើម្បីគាំទ្រជាសាធារណៈ ចំពោះសង្គ្រាមឈ្លានពាន របស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន” ។ លោកបានបន្ថែមថា ‘Z’ មានន័យថា “ឧក្រិដ្ឋកម្មសង្រ្គាមរបស់រុស្ស៊ី ការទម្លាក់គ្រាប់បែកចេញលើទីក្រុង ប្រជាជនអ៊ុយក្រែនរាប់ពាន់នាក់ ត្រូវបានសម្លាប់” ហើយបាននិយាយថា “ការគាំទ្រជាសាធារណៈចំពោះភាពព្រៃផ្សៃនេះ ត្រូវតែត្រូវបានហាមឃាត់” ។

សូមជម្រាបថា ទាំងអក្សរ “Z” ឬអក្សរ “V” គឺជានិមិត្តសញ្ញាពីរដែលបង្ហាញ នៅលើយានយន្តទាំងអស់របស់ កងទ័ពរុស្ស៊ីដែលចូលរួមក្នុង ប្រតិបត្តិការយោធានៅអ៊ុយក្រែន។ នៅក្នុងប្រទេសរុស្ស៊ី អក្សរទាំងពីរនេះត្រូវបានគេប្រើប្រាស់ ដើម្បីគាំទ្រដល់ការវាយលុកយោធា របស់វិមានក្រឹមឡាំងប្រឆាំងនឹងទីក្រុងគៀវ។ អក្សរនេះត្រូវបានគេប្រើជា ទូទៅនៅលើបដា និងស្ទីគ័រឡាន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top