ព័ត៌មានអន្តរជាតិ

បណ្តាមេដឹកនាំ នៅអាហ្វ្រិក នាំគ្នារំដោះខ្លួន មិនឱ្យទាក់ទងនឹងជម្លោះ រវាងរុស្ស៊ីអ៊ុយក្រែន

បរទេស ៖ បណ្តាប្រទេស នៅទ្វីបអាហ្រ្វិកជាច្រើន ព្យាយាមរក្សា អព្យាក្រឹតភាព ក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន ដើម្បីផ្តល់ឱកាសការទូត និងផ្តោតលើ អនាគតសេដ្ឋកិច្ច និងនយោបាយ របស់ពួកគេនៅក្នុងពិភពលោក ដែលកំពុងមានការផ្លាស់ប្តូរ យ៉ាងធ្ងន់ធ្ងរ នេះបើតាមបណ្តាមេដឹកនាំ មកពីទ្វីបនេះ បាននិយាយនៅក្នុងសន្និសីទមួយ ក្នុងប្រទេសអារ៉ាប់រួមកាលពីថ្ងៃពុធ

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា សហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្តរបស់ខ្លួន បាននឹងកំពុងដាក់សម្ពាធ លើប្រទេសផ្សេងទៀត ឱ្យចូលរួមក្នុងយុទ្ធនាការដាក់ទណ្ឌកម្ម របស់ពួកគេប្រឆាំង នឹងរុស្ស៊ី ដោយកាលពីមុនទាក់ទងនឹង អ៊ុយក្រែន – ប្រទេស ដែលមានអធិបតេយ្យភាព មានសិទ្ធិជ្រើសរើសសម្ព័ន្ធភាព របស់ពួកគេដោយសេរី ដោយមិនត្រូវបាន “គំរាមកំហែង” ពីអ្នកដទៃ។

អនុប្រធានាធិបតីតង់ហ្សានី លោក Philip Mpango បាននិយាយនៅឯកិច្ចប្រជុំ កំពូលរដ្ឋាភិបាលពិភពលោកនៅទីក្រុងឌូបៃ យោងទៅតាមកាសែត The National ដែលជាកាសែត Abu Dhabi ប្រចាំថ្ងៃថា “យើងបដិសេធដោយសារ តែយើងចង់ឱ្យពិភពលោក ផ្តល់ឱកាសការទូត” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top