Covid-19

លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបាននាំទៅកាន់សវនាការ ក្រោយពីបានដាក់ឲ្យ នៅដាច់ដោយឡែកពីគេ បន្ទាប់ពីមានវិជ្ជមានកូវីដ-១៩

រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ថា មេដឹកនាំមីយ៉ាន់ម៉ាដែលត្រូវបាន បណ្ដេញចេញពីតំណែងលោកស្រី អ៊ុងសាន ស៊ូជី បានវិលត្រឡប់មកវិញសម្រាប់ សវនាការនៅក្នុងតុលាការរបបយោធា នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីត្រូវបានគេដាក់ឱ្យ នៅដាច់ដោយឡែកពីគេ នៅគ្រាដែលបានរកឃើញថា បានឆ្លងជំងឺកូវីដ-១៩ ក្នុងចំណោមបុគ្គលិករបស់គាត់ ។ ប្រភពដែលដឹងអំពីករណីរបស់លោកស្រី បានលើកឡើងដូច្នេះ ។

រដ្ឋាភិបាលស៊ីវិលរបស់លោកស្រីវ័យ ៧៦ឆ្នាំ ត្រូវបានដកខ្លួនចេញនៅក្នុង រដ្ឋប្រហារកាលពីឆ្នាំមុនដែល បង្កឱ្យមានការតវ៉ាទ្រង់ទ្រាយធំ ហើយលោកស្រីប្រឈមមុខនឹង ការចោទប្រកាន់ដែលអាចឃើញ លោកស្រីត្រូវបានកាត់ទោសឱ្យ ជាប់ពន្ធនាគារជាង ១៥០ឆ្នាំ។

បច្ចុប្បន្ននេះ កំពុងស្ថិតក្រោមការកាត់ទោស ពីបទពុករលួយ រំលោភលើទង្វើសម្ងាត់ ផ្លូវការរបស់មីយ៉ាន់ម៉ា និងដាក់សម្ពាធលើគណៈកម្មការ រៀបចំការបោះឆ្នោត លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ពីគេកាលពីសប្តាហ៍មុន បន្ទាប់ពីបានរកឃើញថា ឆ្លងជំងឺកូវីដ-១៩ ក្នុងចំណោមបុគ្គលិករបស់គាត់ ។

ប្រភពមួយដែលដឹងអំពីរឿងនេះ បានលើកឡើងថា នៅថ្ងៃព្រហស្បតិ៍នេះ គាត់ “បានបង្ហាញខ្លួននៅចំពោះមុខចៅក្រមស្រុក” សម្រាប់ការកាត់ក្តីសម្ងាត់ផ្លូវការ របស់គាត់នៅក្នុងតុលាការ ពិសេសក្នុងរដ្ឋធានី ណៃពិដោរ ដែលកសាងដោយយោធា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top