វ៉ាស៊ីនតោន ៖ តម្លៃប្រេងបានធ្លាក់ចុះកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែល សហរដ្ឋអាមេរិក បានប្រកាសពីការ ចេញផ្សាយកំណត់ត្រាពីស្តុកប្រេងឆៅ របស់ប្រទេស នេះបើយោងតាមការចុះ ផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

West Texas Intermediate សម្រាប់ការចែកចាយ ខែឧសភាបានបាត់បង់ ៧,៥៤ ដុល្លារឬ ៧ភាគរយ ដើម្បីទូទាត់នៅ ១០០,២៨ ដុល្លារក្នុងមួយបារ៉ែល នៅលើផ្សារហ៊ុន New York Mercantile Exchange ។
ប្រេងឆៅប្រភេទ Brent សម្រាប់ការចែកចាយ នៅខែឧសភាបានធ្លាក់ចុះ ៥,៥៤ដុល្លារ ឬ ៤,៩ ភាគរយ មកបិទនៅតម្លៃ ១០៧,៩១ ដុល្លារក្នុងមួយបារ៉ែល នៅលើផ្សារហ៊ុន London ICE Futures Exchange ។
រដ្ឋបាលប្រធានាធិបតីលោក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសថា ប្រេង ១លានបារ៉ែល ក្នុងមួយថ្ងៃ នឹងត្រូវបានបញ្ចេញ សម្រាប់រយៈពេល ៦ខែបន្ទាប់ពីសហរដ្ឋអាមេរិក ប្រកាសពីទុនបម្រុងប្រេងយុទ្ធសាស្ត្រ ។
សេតវិមានបានឲ្យដឹងថា “ទំហំនៃការចេញផ្សាយនេះ គឺមិនធ្លាប់មានពីមុនមកនោះទេ ពិភពលោកមិនដែលមានការ បញ្ចេញប្រេងបម្រុងក្នុងអត្រា ១លាន ក្នុងមួយថ្ងៃសម្រាប់រយៈពេលនេះទេ” ។
ទន្ទឹមនឹងនេះដែរ អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលត្រូវបានគេហៅថាជាសមូហភាព OPEC+ កាលពីថ្ងៃព្រហស្បតិ៍ បានសម្រេចចិត្តប្រកាន់ខ្ជាប់នូវផែនការ ដែលមានស្រាប់ សម្រាប់ការកើនឡើងផលិតកម្មប្រេង តិចតួចក្នុងខែឧសភា បើទោះបីជាតម្លៃប្រេងឆៅ កើនឡើងក៏ដោយ។
សម្ព័ន្ធប្រេង បានបញ្ជាក់ជាថ្មីថា “ការសម្រេចចិត្ត កែតម្រូវផលិតកម្ម សរុបប្រចាំខែ ឱ្យបាន៤៣២,០០០ បារ៉ែល ក្នុងមួយថ្ងៃ សម្រាប់ខែឧសភា ឆ្នាំ ២០២២” នេះបើយោង តាមសេចក្តី ថ្លែងការណ៍មួយ ដែលបានចេញផ្សាយ បន្ទាប់ពីកិច្ច ប្រជុំថ្នាក់រដ្ឋមន្ត្រី OPEC និងមិនមែនអង្គការ OPEC លើក ទី២៧៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
