ថ្ងៃទី៣១ ខែមីនា មជ្ឈមណ្ឌលប្រព័ន្ធ សារព័ត៌មានសំខាន់ នៃការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក រដូវរងាក្រុងប៉េកាំង បានឈានចូលដំណាក់ កាលសាងសង់ថ្មី បន្ទាប់ពីចប់ការប្រកួត និងចាប់ផ្តើមវិស្វកម្ម ដំណាក់កាលទី២ នៃមជ្ឈមណ្ឌលសន្និសីទជាតិ ។
បន្ទាប់ការចាប់ដំណើរ ការការសាងសង់ បន្ទាប់ពីចប់ការប្រកួត ក្រុមការងារគម្រោង នឹងចាប់ផ្តើមការផ្លាស់ប្តូរ និងជុសជួល កែលម្អឡើងវិញ ចំពោះទីតាំងប្រកួត ទន្ទឹមនឹងនេះ អនុលោមតាមតម្រូវការនៃមុខងារប្រើប្រាស់ នៃសំណង់ចម្រុះសម្រាប់ពិព័រណ៍ខ្នាតយក្ស ក៏បានចាប់ផ្តើមការងាររុះរើ ខ្សែបណ្តាញអគ្គិសនី បំពង់ខ្យល់ និងបំពង់ទឹក ព្រមទាំងការងារដំឡើង និង ផ្លាស់ប្តូរឧបករណ៍បំភ្លឺ និងអេឡិចត្រូម៉ាស៊ីន ។
តាមការផ្សាយដំណឹង បានឱ្យដឹងថា ទំហំសាងសង់សរុប នៃសំណង់មេ នៃវិស្វកម្មដំណាក់កាលទី២ នៃមជ្ឈមណ្ឌលសន្និសីទជាតិគឺ៤១,៩ម៉ឺនម៉ែត្រការេ បន្ទាប់ពីសាងសង់រួចទាំងស្រុង នឹងតភ្ជាប់វិស្វកម្ម ដំណាក់កាលទី១ នៃមជ្ឈមណ្ឌលសន្និសីទជាតិ ហើយក្លាយទៅជាសំណង់ ពិព័រណ៍មុខងារចម្រុះ ដែលមានផ្ទៃដីជិត១៣០ម៉ឺនម៉ែត្រការេ ៕